admin

administrator

មន្ទីរពេទ្យ អរៀនដា រៀបចំកម្មវិធីពិនិត្យជង្គង់ដោយឥតគិតថ្លៃ ប្រារព្ធទិវាគិលានុបដ្ឋាយិកា

រាជធានីភ្នំពេញ ៖ ក្នុងឱកាសអបអរទិវាគិលានុបដ្ឋាយិកា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានរៀបចំកម្មវិធីសប្បុរសធម៌ពិនិត្យ និងពិគ្រោះយោបល់ផ្នែកសន្លាក់ជង្គង់ដោយឥតគិតថ្លៃ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍ និងពង្រឹងចំណងទំនាក់ទំនងរវាងវិស័យសុខាភិបាលឯកជនជាមួយប្រជាពលរដ្ឋ។ កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំការមនចំនួន ១០០នាក់ ដែលកំពុងប្រឈមមុខនឹងបញ្ហាសន្លាក់ជង្គង់ ឬចង់ស្វែងយល់បន្ថែមអំពីសុខភាពឆ្អឹងសន្លាក់។ សេវាកម្មដែលផ្តល់ជូនរួមមាន៖ ការវាយតម្លៃបញ្ហាសន្លាក់ជង្គង់ ការផ្តល់ព្រឹក្សាយោបល់ពីវេជ្ជបណ្ឌិតឯកទេសជំនាញ និងការណែនាំអំពីការព្យាបាល និងថែទាំសន្លាក់។ គោលបំណងសំខាន់នៃកម្មវិធីសប្បុរសធម៌នេះ…

គីម ជុងអ៊ុន ចុះត្រួតពិនិត្យរោងចក្រផលិតសព្វាវុធខ្នាតធំ សង្កត់ធ្ងន់លើទំនើបកម្មផលិតកម្ម

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចេញផ្សាយរបាយការណ៍នៅថ្ងៃទី ១៣ ខែឧសភាថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវកន្លែងផលិតអាវុធឧស្សាហកម្មការពារជាតិមួយចំនួនធំ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តភារកិច្ចផលិតកម្មប្រចាំឆមាសទីមួយនៃឆ្នាំ ២០២៦។ យោងតាមប្រភពដដែលបានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី ១១ ខែឧសភា។ ក្នុងឱកាសនោះ លោក គីម…

រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងថ្មីស្តីពីសេវាកម្មសាធារណៈ!

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា មានការកែសម្រួលពេលវេលានិងនីតិវិធីនៃការផ្តល់សេវាសាធារណៈមួយចំនួននៅក្នុងរាជធានី។ ការកែសម្រួលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាកម្ម និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាកម្មរបស់រដ្ឋបាលរាជធានី។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអភ័យទោសចំពោះការរំខានដោយអចេតនា។ សេចក្តីជូនដំណឹងនេះចូលជាធរមានចាប់ពីថ្ងៃចេញផ្សាយនេះតទៅ។

រន្ធត់! គម្រោង«ដូមមាស»លោកត្រាំថ្លៃដល់១២០០ពាន់លានដុល្លារ ខ្ពស់ជាងការប៉ាន់ស្មានជាង៦ដង

សហរដ្ឋអាមេរិក៖ ការិយាល័យថវិការបស់សភាអាមេរិក (CBO) បានចេញរបាយការណ៍វាយតម្លៃដ៏តក់ស្លុតមួយថា គម្រោងប្រព័ន្ធការពារមីស៊ីលដ៏មានមហិច្ឆតារបស់ប្រធានាធិបតីដូណាល់ ត្រាំ ដែលមានឈ្មោះថា «ដូមមាស» (Golden Dome) អាចត្រូវចំណាយថវិកាខ្ពស់រហូតដល់ ១.២០០ ពាន់លានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ។ ចំនួនទឹកប្រាក់នេះពិតជាខ្ពស់លើសពីការប៉ាន់ស្មានរបស់សេតវិមានយ៉ាងឆ្ងាយ ដែលធ្លាប់ប៉ាន់ប្រមាណថាមានត្រឹមតែ ១៧៥ ពាន់លានដុល្លារប៉ុណ្ណោះ។…

គុយវ៉ែតចាប់ខ្លួនសមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៤នាក់ លួចចូលតាមផ្លូវសមុទ្រ អារ៉ាប៊ីសាអូឌីតចេញមុខថ្កោលទោស

រដ្ឋគុយវ៉ែតបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បន្ទាប់ពីពួកគេបានព្យាយាមលួចចូលទឹកដីគុយវ៉ែតតាមផ្លូវសមុទ្រ ដែលជាហេតុនាំឲ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត KUNA បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស ៤ នាក់ ដែលមានទំនាក់ទំនងជាមួយ IRGC បន្ទាប់ពីពួកគេបានព្យាយាមលួចចូលទឹកដីគុយវ៉ែតតាមផ្លូវសមុទ្រ។ ក្រសួងមហាផ្ទៃគុយវ៉ែតបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍នោះ សមាជិកកងកម្លាំងប្រដាប់អាវុធគុយវ៉ែតម្នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកលួចចូលដែនទឹកទាំងនោះ។ ក្រសួងការបរទេសគុយវ៉ែតបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសខ្លួន ដើម្បីប្រគល់លិខិតតវ៉ា…

ខេត្តតាកែវដាក់ឱ្យដំណើរការកម្លាំងអន្តរាគមន៍ពិសេសប្រចាំស្រុក-ក្រុង ពង្រឹងសន្តិសុខគ្រប់ទីកន្លែង

ដោយអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានណែនាំឱ្យអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ បង្កើតកងកម្លាំងអន្តរាគមន៍ពិសេសប្រចាំមូលដ្ឋាន ដើម្បីត្រៀមចុះល្បាត និងអន្តរាគមន៍តាមគោលដៅសំខាន់ៗ និងតំបន់ងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តតាកែវ។ ការណែនាំឱ្យរៀបចំកម្លាំងអន្តរាគមន៍ពិសេសនេះ គឺសំដៅបង្កើនប្រសិទ្ធភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស លួច ឆក់…

បង្ក្រាបទីតាំង Online Scam ឃាត់ខ្លួន ៩នាក់ និងដកហូតសម្ភារៈយ៉ាងច្រើននៅសង្កាត់វាលស្បូវ

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «Online Scam» ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ និងដកហូតសម្ភារៈមួយចំនួនធំ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នៅផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អាជ្ញាធរបានឲ្យដឹងថា លោក ម៉ូវ…

CBO ប៉ាន់ស្មានគម្រោង «Golden Dome» របស់ត្រាំអាចចំណាយដល់ ១,២ ទ្រីលានដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ

ការិយាល័យថវិកានៃសភាអាមេរិក (CBO) ដែលជាស្ថាប័នឯករាជ្យ និងមិនលម្អៀងខាងនយោបាយ បានចេញរបាយការណ៍វាយតម្លៃដ៏តក់ស្លុតមួយ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ដោយបង្ហាញថា ខែលការពារមីស៊ីល «Golden Dome» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងត្រូវចំណាយប្រាក់ប្រហែល ១,២ ទ្រីលានដុល្លារ សម្រាប់ការអភិវឌ្ឍ…

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសបន្តយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» រហូតដល់ថៃដាក់កន្ទុយរត់ចូលដីខ្លួនវិញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តធ្វើយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» ជាប់រហូតទាល់តែថៃដាក់កន្ទុយរត់ចូលដីខ្លួនវិញ។ លោកបានថ្លែងបែបនេះ ក្រោយពេលរដ្ឋាភិបាលថៃបើកយុទ្ធនាការ «ថៃជួយថៃ» ស្រដៀងគ្នា ខណៈអាជីវករថៃរាប់ម៉ឺននាក់កំពុងរងការខាតបង់យ៉ាងដំណំពីការបិទព្រំដែនជាមួយកម្ពុជា។ ឯកឧត្តមបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៣ ឧសភា ២០២៦ ថា យុទ្ធនាការ…

ចិនជំរុញប៉ាគីស្ថានបន្តសម្រុះសម្រួលភាពតានតឹងនៅច្រកសមុទ្រ Hormuz ក្រោយការចរចាមិនទាន់ចប់

នាថ្ងៃអង្គារ ទី១២ ឧសភា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជំរុញឱ្យប៉ាគីស្ថានបន្តដើរតួនាទីសម្រុះសម្រួល ដើម្បីដោះស្រាយភាពតានតឹងនៅច្រកសមុទ្រ Hormuz ខណៈប៉ាគីស្ថានកំពុងប្រឹងប្រែងរៀបចំកិច្ចចរចាផ្ទាល់លើកទីពីររវាងអាមេរិក និងអ៊ីរ៉ង់។ ការពិភាក្សានេះធ្វើឡើងចំពេលពិភពលោករង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការរក្សាបទឈប់បាញ់ឱ្យបានយូរអង្វែងរវាងអាមេរិក និងអ៊ីរ៉ង់ គឺចាំបាច់បំផុត…