admin

administrator

រថយន្ត Toyota Prius បុកខឿនសួនច្បារពុះចែកផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius ក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន បណ្តាលឲ្យរេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកផ្លូវ ធ្វើឲ្យរថយន្តនិងសួនច្បាររងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១:៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតតាមបណ្តោយផ្លូវ ១០០៣ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឬស្សីកែវ…

រញ្ជួយដី ៤.៦ រ៉ិចទ័រ អង្រួនក្បែរក្រុងតេហេរ៉ង់ ប្រជាពលរដ្ឋភ្ញាក់ផ្អើល តែមិនទាន់មានរបាយការណ៍ខូចខាត

តេហេរ៉ង់៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់បានចេញសេចក្តីប្រកាសឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ បានកើតឡើងនៅយប់ថ្ងៃអង្គារ ទី១២ ឧសភា ដោយមានចំណុចកណ្តាលនៅក្បែរទីក្រុង Pardis ភាគខាងកើតនៃរដ្ឋធានីតេហេរ៉ង់។ ការរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង ២០:១៦ នាទី (ម៉ោងក្នុងស្រុក) ក្នុងជម្រៅប្រហែល ១០ គីឡូម៉ែត្រ ដែលបណ្តាលឲ្យមានរំញ័រដឹងបាននៅតាមសង្កាត់មួយចំនួននៃទីក្រុងតេហេរ៉ង់ និងតំបន់ជុំវិញ។…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសារភាពកំហុស ក្រោយរូបភាពកម្លាំងជិះម៉ូតូមិនពាក់មួករាលដាល

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញសេចក្តីបំភ្លឺជាផ្លូវការ ទទួលស្គាល់ថា រូបភាពវីដេអូកម្លាំងនគរបាលស៊ីវិលជិះម៉ូតូមិនពាក់មួក មិនដាក់កញ្ចក់ និងសៀតអាវុធដោយមិនបិទបាំង គឺជាកម្លាំងរបស់អង្គភាពខ្លួនពិតប្រាកដ។ កម្លាំងទាំងនេះ ទើបនឹងបញ្ចប់ប្រតិបត្តិការបង្ក្រាបមុខសញ្ញាបង្កគ្រោះថ្នាក់ ដែលទើបចេញពីពន្ធនាគារ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។ ការទទួលស្គាល់កំហុស នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ជាសារវន្តនូវកំហុសឆ្គងចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ រួមមាន៖ ការមិនពាក់មួកសុវត្ថិភាព ការមិនដាក់កញ្ចក់…

Grab Cambodia បើកយុទ្ធនាការ ‘Behind Your Meal’ ថ្លែងអំណរគុណដល់ដៃគូដឹកជញ្ជូនពេញមួយខែឧសភា

ក្រុមហ៊ុន Grab ដែលជា Superapp ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកយុទ្ធនាការ «នៅពីក្រោយអាហាររបស់អ្នក» (Behind Your Meal) ពេញមួយខែឧសភា ដើម្បីលើកតម្កើងការលះបង់ និងការតស៊ូរបស់ដៃគូដឹកជញ្ជូនដែលពុះពារកម្តៅថ្ងៃ ភ្លៀង និងកកស្ទះចរាចរណ៍ បម្រើសហគមន៍កម្ពុជា។ **ការផ្តល់ជូនអាហារ ភ្ជាប់ទំនាក់ទំនងអ្នកប្រើប្រាស់ និងដៃគូដឹកជញ្ជូន** អ្នកប្រើប្រាស់អាចចូលរួមកម្មវិធី…

អភិបាលខេត្តបន្ទាយមានជ័យ៖ អតីតយុទ្ធជនជាគ្រឹះសន្តិភាព ដែលថ្នាក់ដឹកនាំតែងគិតគូរជានិច្ច

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា អតីតយុទ្ធជនគឺជាគ្រឹះនៃសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្ដល់អាទិភាព និងគិតគូរពីសុខទុក្ខជានិច្ច។ លោកបានលើកឡើងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី១២ ឧសភា…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណព្រះមហាក្សត្រ និងអំពាវនាវឱ្យគាំទ្រអតីតយុទ្ធជនបន្ត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងសារលិខិតក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ឧសភា ២០២៦ ដោយសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ សម្តេចបានលើកឡើងថា…

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីស្រាអែល ក្រោយហិង្សានៅតំបន់ West Bank កាន់តែធ្ងន់ធ្ងរ

រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានឯកភាពគ្នាលើការដាក់ទណ្ឌកម្មជុំថ្មីមួយទៀត ដោយផ្តោតលើអ៊ីស្រាអែល និងអង្គការនានាដែលគាំទ្រសកម្មភាពតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ក្នុងប្រទេសប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានសរសេរលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា៖…

ប្រតិបត្តិការណ៍ខ្សែសង្វាក់៣ខេត្តរាជធានី៖ កម្លាំងអាវុធហត្ថឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន១០នាក់ ដកហូតសារធាតុញៀនជាង៦០កញ្ចប់ និងអាវុធយុទ្ធភណ្ឌមួយចំនួន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងជំនាញបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាខ្សែសង្វាក់ចំនួន៣ដំណាក់កាល ឆ្លងកាត់ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ (ស្រី១ ប្រុស៩) និងដកហូតសារធាតុញៀនចំនួន៦២កញ្ចប់ រួមជាមួយអាវុធយុទ្ធភណ្ឌ យានយន្ត និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដាក់បទបញ្ជាឲ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន…

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីឃាត់ខ្លួនយុវជនបង្ហោះម៉ូតូ៤នាក់ ហៅអាណាព្យាបាលមកអប់រំវិន័យ

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកគងពិសី ក្រោមការណែនាំពីលោកវរសេនីយ៍ឯក យ៉ាំង សុខលី អធិការស្រុកគងពិសី បានចុះបង្ក្រាបក្រុមយុវជនឈ្លន់ជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី កាលពីថ្ងៃអង្គារ ១១រោច ខែពិសាខ…

អ៊ីរ៉ង់គាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមសន្តិភាព៤ចំណុចរបស់ចិននៅមជ្ឈិមបូព៌ា

លោក Abdolreza Rahmani Fazli ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសចិន បានប្រកាសយ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើបួនចំណុចរបស់ប្រធានាធិបតី ស៊ី ជីនពីង ក្នុងគោលបំណងស្វែងរកសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។ សារព័ត៌មាន Al Jazeera បានរាយការណ៍ដកស្រង់សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត Fazli ដោយលោកបានវាយតម្លៃថា ផែនការនេះមានគោលបំណងបង្កើតសន្តិសុខរយៈពេលវែង និងជំរុញការអភិវឌ្ឍរួមគ្នានៅតំបន់ឈូងសមុទ្រពែរ្ស។ កាលពីថ្ងៃទី៦ ខែឧសភា…