Grab Cambodia បើកយុទ្ធនាការ ‘Behind Your Meal’ ថ្លែងអំណរគុណដល់ដៃគូដឹកជញ្ជូនពេញមួយខែឧសភា

Grab Cambodia បើកយុទ្ធនាការ ‘Behind Your Meal’ ថ្លែងអំណរគុណដល់ដៃគូដឹកជញ្ជូនពេញមួយខែឧសភា

ក្រុមហ៊ុន Grab ដែលជា Superapp ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានបើកយុទ្ធនាការ «នៅពីក្រោយអាហាររបស់អ្នក» (Behind Your Meal) ពេញមួយខែឧសភា ដើម្បីលើកតម្កើងការលះបង់ និងការតស៊ូរបស់ដៃគូដឹកជញ្ជូនដែលពុះពារកម្តៅថ្ងៃ ភ្លៀង និងកកស្ទះចរាចរណ៍ បម្រើសហគមន៍កម្ពុជា។

Grab Behind Your Meal Campaign

**ការផ្តល់ជូនអាហារ ភ្ជាប់ទំនាក់ទំនងអ្នកប្រើប្រាស់ និងដៃគូដឹកជញ្ជូន**

អ្នកប្រើប្រាស់អាចចូលរួមកម្មវិធី «Treat a Meal for Driver» ចាប់ពីថ្ងៃទី ០១ ដល់ ២២ ខែឧសភា ឆ្នាំ ២០២៦ ដោយបញ្ជាទិញអាហារជូនអ្នកបើកបរ ជាកាយវិការដឹងគុណ។ អ្នកដែលផ្តល់ជូនអាហាររហូតដល់ ៣ ដង នឹងទទួលបានអាវក្រៅ ឬមួកសុវត្ថិភាព Grab គុណភាពខ្ពស់។

Grab driver delivery

**ការគោរពចំពោះភាពអត់ធ្មត់ និងការតស៊ូរបស់ក្រុមអ្នកដឹកជញ្ជូន**

យុទ្ធនាការនេះរំលឹកថា នៅពីក្រោយរាល់ការដឹកជញ្ជូន គឺជារឿងរ៉ាវនៃការពុះពារ និងលះបង់។ លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab ប្រចាំកម្ពុជា និងមីយ៉ាន់ម៉ា មានប្រសាសន៍ថា៖ «រាល់ថ្ងៃ ដៃគូដឹកជញ្ជូនយើងពុះពារគ្រប់ឧបសគ្គ នាំមកនូវភាពងាយស្រួលដល់សហគមន៍ទូទាំងប្រទេស។ ភាពអត់ធ្មត់របស់ពួកគេ គឺជាឆ្អឹងខ្នងនៃប្រតិបត្តិការរបស់យើង»។

Grab summer care package

**ជំនួយកញ្ចប់រដូវក្តៅ៖ សម្រាលទុក្ខលំបាកជាក់ស្ដែងនៅតាមដងផ្លូវ**

កាលពីថ្ងៃទី ០៥-០៩ ខែឧសភា Grab បានចែកចាយកញ្ចប់ជំនួយចាំបាច់ដល់ដៃគូដឹកជញ្ជូនចំនួន ៣,០០០ នាក់ នៅភ្នំពេញ សៀមរាប និងព្រះសីហនុ រួមមាន៖

Grab care package items

● កង្ហារយួរដៃខ្នាតតូច និងទឹកបរិសុទ្ធ ១.៥ លីត្រ សម្រាលកម្តៅ
● ស្រោមដៃ និងម៉ាស ការពារសុវត្ថិភាព និងអនាម័យ
● កាតចាក់សាំង ៥ លីត្រ កាត់បន្ថយចំណាយប្រេងឥន្ធនៈប្រចាំថ្ងៃ

Grab drivers with care package

**អំពីក្រុមហ៊ុន Grab**

Grab គឺជា Superapp ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រតិបត្តិការលើវិស័យដឹកជញ្ជូនទំនិញ អ្នកដំណើរ និងសេវាហិរញ្ញវត្ថុឌីជីថល ក្នុង ៨០០ ក្រុង នៃ ៨ ប្រទេស។ បង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយបេសកកម្មជំរុញតំបន់អាស៊ីអាគ្នេយ៍ឱ្យរីកចម្រើន តាមរយៈការបង្កើតលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។

Grab Cambodia team

អត្ថបទសហការ

administrator

Related Articles