វិបត្តិនាំចេញសាច់មាន់ថៃ៖ ចិនហាមឃាត់ ជម្លោះមជ្ឈិមបូព៌ាធ្វើឱ្យស្ថានការកាន់តែអាក្រក់
ការនាំចេញសាច់មាន់របស់ប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរទាំងបរិមាណ និងតម្លៃ ក្រោយប្រទេសចិនបានហាមឃាត់ការនាំចូលសាច់មាន់ និងបក្សីពីរោងចក្រកែច្នៃភាគច្រើនរបស់ថៃ ព្រមទាំងជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ លោក Kukrit Areepakorn អ្នកគ្រប់គ្រងសមាគមអ្នកនាំចេញកែច្នៃសាច់មាន់ថៃ បានឱ្យដឹងថា ចិនបានបិទការនាំចូលសាច់មាន់ពីរោងចក្រកែច្នៃភាគច្រើនរបស់ថៃ ក្រោយពីការរឹតបន្តឹងស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យអនាម័យ។ ការនេះអាចកាត់បន្ថយការនាំចេញទៅកាន់ទីផ្សារចិនជាង ៥០% ខណៈពីមុនមករោងចក្រថៃចំនួន ២២…
