ឈ្លោះប្រកែកលើ TikTok ក្មេងទំនើងតាខ្មៅ ៥នាក់ សម្រុកគប់ដុំថ្មដាក់ជនរងគ្រោះ

ឈ្លោះប្រកែកលើ TikTok ក្មេងទំនើងតាខ្មៅ ៥នាក់ សម្រុកគប់ដុំថ្មដាក់ជនរងគ្រោះ

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់ ក្នុងចំណោម ៧នាក់ ដែលបានប្រើហិង្សាយកដុំថ្មគប់បំផ្លាញម៉ូតូជនរងគ្រោះ ដោយសារតែទំនាស់ពាក្យសម្តីលើបណ្តាញសង្គម TikTok។

ក្មេងទំនើងតាខ្មៅ

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ នៅចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ

ជនសង្ស័យទាំង ៥នាក់ រួមមាន៖

  • ១. ឈ្មោះ សុផាត ផាន់ណា ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរ សិស្ស (អនីតិជន)
  • ២. ឈ្មោះ រដ្ឋ សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស
  • ៣. ឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ
  • ៤. ឈ្មោះ ហ៊ន់ គីមហ៊ួន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ នៅផ្ទះ
  • ៥. ឈ្មោះ បញ្ញា ងួនហ៊ង (ហៅស្វិត) ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករ

វត្ថុតាង

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះដោយសារតែខឹងនឹងការជេរប្រមាថគ្នាទៅវិញទៅមកតាមបណ្តាញ TikTok កាលពីប៉ុន្មានថ្ងៃមុន។

សមត្ថកិច្ចប្រចាំការ

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៥នាក់ ទៅអយ្យការអមសាលាដំបូងកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles