admin

administrator

រាជរដ្ឋាភិបាលនីតិកាលទី៧ ប្រកាសអាទិភាពគន្លឹះ៥ ជំរុញសុខុមាលភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គម

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ នេះជាការលើកឡើងដ៏គួរឲ្យចាប់អារម្មណ៍របស់សម្តេចធិបតី នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រព័ន្ធគាំពារសង្គម និងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

ភ្លើងឆេះឃ្លាំងស្តុកស្នោយ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបស្មើដីក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងចុះប្រតិបត្តិការ

ភ្លើងបានឆាបឆេះឃ្លាំងស្តុកស្នោមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរចនាសម្ព័ន្ធឃ្លាំងបាក់ស្រុតរាបស្មើដី ក្នុងរយៈពេលជាង២ម៉ោងប៉ុណ្ណោះ នៅក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ។ ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញមានភ្លើងឆេះចេញពីឃ្លាំងស្តុកស្នោ ក៏នាំគ្នាជិះម៉ូតូទៅកាន់ទីតាំង និងព្យាយាមយកទុយោទឹកបាញ់ពន្លត់ តែដោយសារចំហាយក្តៅខ្លាំងពេក ទើបពួកគាត់ប្រញាប់ទាក់ទងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានដំណឹង…

ធនាគារជាតិព្រមាន! កុំបំប្លែងរូបភាពក្រដាសប្រាក់រៀល ប្រមាថជាតិអាចជាប់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីក្រើនរំឭកជាបន្ទាន់ បន្ទាប់ពីរកឃើញថាមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនកំពុងប្រើប្រាស់រូបភាពក្រដាសប្រាក់រៀល ដើម្បីរចនាក្រាហ្វិក ឬបំប្លែងរូបភាពខុសពីទម្រង់ដើម ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរនិងតម្លៃជាតិ។ តាមរយៈសេចក្តីប្រកាសជាផ្លូវការ ធនាគារជាតិបានគូសបញ្ជាក់ថា និមិត្តសញ្ញានិងរូបភាពនៅលើក្រដាសប្រាក់រៀល គឺជាការឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិរបស់ខ្មែរ។ ការបំប្លែងរូបភាព ការសរសេរផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់មិនត្រឹមត្រូវ ត្រូវបានចាត់ទុកថាជា «ការប្រមាថដល់ប្រទេសនិងប្រជាជាតិកម្ពុជាទាំងមូល»។…

សោកនាដកម្ម! គ្រួសារ២១នាក់គ្មានទីជម្រក ក្រោយភ្លើងឆេះផ្ទះអស់ដោយសារខ្សែភ្លើងចាស់

ខេត្តកណ្ដាល៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង នៅពេលដែលលំនៅដ្ឋានមួយខ្នង ដែលជាទីពឹងរបស់សមាជិកគ្រួសាររហូតដល់ទៅ ២១នាក់ (ស្រី០៩នាក់) ត្រូវបានអគ្គិភ័យឆេះខ្ទេចខ្ទីអស់ទាំងស្រុង ដោយសារតែបញ្ហាឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេែកើតឡើងកាលពីវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក អៀង…

គំនុំបាល់ទាត់នាំហិង្សា! យុវជនរងរបួសធ្ងន់ត្រូវគេកាប់ពោះពេលទៅលាងដៃ

ខេត្តបន្ទាយមានជ័យ៖ ករណីអំពើហិង្សាដ៏រន្ធត់មួយបានកើតឡើង ដោយបុរសវ័យក្មេងម្នាក់ត្រូវបានគេយកកាំបិតកាប់ស្វិតពោះ បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីមានគំនុំពេលលេងបាល់ទាត់ជាមួយគ្�ាកាលពីថ្ងៃមុន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៦ ក្នុងភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ…

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលកម្ពុជាកុំចរចាទ្វេភាគីជាមួយថៃ ប្រកាន់យកច្បាប់សមុទ្រឆ្នាំ១៩៨២តែម្ដង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលជំរុញឱ្យមានការចរចាទ្វេភាគីលើបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។ កាលពីថ្ងៃទី១២ ឧសភា ២០២៦ សម្ដេចតេជោបានរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាកុំឱ្យបើកការចរចាទ្វេភាគីណាមួយជាមួយថៃ បន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដោយឯកតោភាគី។ សម្ដេចតេជោបានមានប្រសាសន៍ថា ការលុបចោល MOU 2001 ដោយថៃ…

កូរ៉េខាងត្បូងចូលដល់«សង្គ្រាមនយោបាយ»មុនបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៣មិថុនា

នយោបាយកូរ៉េខាងត្បូងកំពុងផ្ទុះកម្តៅខ្លាំង មុនការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៣ ខែមិថុនា ខណៈគណបក្សធំៗទាំងពីរចូលដល់ការប្រកួតប្រជែងដ៏គគ្រឹកគគ្រេង ដែលគេមើលឃើញថាជាការសាកល្បងអំណាចដ៏សំខាន់បំផុត ចាប់តាំងពីភាពចលាចលនយោបាយប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងសេអ៊ូល ការបោះឆ្នោតនេះមិនត្រឹមតែកំណត់ការគ្រប់គ្រងក្នុងតំបន់យុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាត់ទុកជា «ការសាកល្បងពាក់កណ្តាលអាណត្តិ» នៃតុល្យភាពអំណាចជាតិរវាងគណបក្សប្រជាធិបតេយ្យ (DP) ដែលកំពុងកាន់អំណាច និងគណបក្សអំណាចប្រជាជន (PPP) ដែលជាគណបក្សប្រឆាំងសំខាន់។ យោងតាមច្បាប់បោះឆ្នោតកូរ៉េខាងត្បូង អ្នកបោះឆ្នោតនឹងបោះឆ្នោតក្នុងពេលដំណាលគ្នាដើម្បីជ្រើសរើសអភិបាលក្រុង និងអភិបាលខេត្តចំនួន១៧រូប ថ្នាក់ដឹកនាំស្រុក…

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់២០% ទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយបានឱ្យដឹងថា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។ បច្ចុប្បន្ននេះ របបខ្យល់មូសុងនិរតីកំពុងបក់មកលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ…

អ៊ីរ៉ង់ដាក់ថ្នាំពុល! ព្រមានផ្ដល់«មេរៀន»ដល់អាមេរិក បើហ៊ានឈ្លានពាន រឹងរូសមិនកែសំណើ១៤ចំណុច

ទីក្រុងតេហេរ៉ង់ ៖ ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កំពុងឡើងកម្តៅខ្លាំងជាថ្មី បន្ទាប់ពីអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាក់ហ័រ ហ្គាលីបាស់ បានចេញមុខព្រមានយ៉ាងខ្លាំងថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់នូវ«មេរៀន»មួយដល់អាមេរិក ប្រសិនបើមានការឈ្លានពានណាមួយកើតឡើង។ ការព្រមាននេះធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលបានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់បច្ចុប្បន្ន។ លោក ហ្គាលីបាស់ ដែលជាប្រធានសភាអ៊ីរ៉ង់ផងដែរនោះ បានសរសេរតាមបណ្ដាញសង្គម X…

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាំក្រុមគ្រួសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងញាតិមិត្ត ដែលបានរំលែកមរណទុក្ខឪពុកបង្កើត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងញាតិមិត្តទាំងអស់ ដែលបានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់លោកឪពុកបង្កើត ឧបាសក ណុប ខន។ លោកឪពុក ឧបាសក ណុប ខន បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩:១៦នាទី…