សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលកម្ពុជាកុំចរចាទ្វេភាគីជាមួយថៃ ប្រកាន់យកច្បាប់សមុទ្រឆ្នាំ១៩៨២តែម្ដង

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលកម្ពុជាកុំចរចាទ្វេភាគីជាមួយថៃ ប្រកាន់យកច្បាប់សមុទ្រឆ្នាំ១៩៨២តែម្ដង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលជំរុញឱ្យមានការចរចាទ្វេភាគីលើបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។ កាលពីថ្ងៃទី១២ ឧសភា ២០២៦ សម្ដេចតេជោបានរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាកុំឱ្យបើកការចរចាទ្វេភាគីណាមួយជាមួយថៃ បន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដោយឯកតោភាគី។

សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោបានមានប្រសាសន៍ថា ការលុបចោល MOU 2001 ដោយថៃ គឺជាការរំលាយក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចហើយ។ ហេតុនេះ ការដែលរដ្ឋមន្ត្រីការបរទេសថៃថ្លែងថា «វិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន» គឺផ្ទុយស្រឡះពីសកម្មភាពរបស់ថៃទាំងស្រុង។ សម្ដេចតេជោបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា «ដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្ដង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ»។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៦ ឧសភា ២០២៦ លោកបានរំលឹករួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសយន្តការចាស់ដែលថៃលុបចោល។ លោកបានសម្ដែងការសោកស្តាយ តែក៏បានអរគុណថៃដែលជួយឱ្យកម្ពុជាងាកមកប្រើប្រាស់យន្តការអន្តរជាតិវិញ៕

ដោយ៖ សិលា

administrator

Related Articles