admin

administrator

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពង្រឹងសេវាព្រឹត្តិបត្រថ្កោលទោស ដាក់ដំណើរការ Hotline និងប្រព័ន្ធឌីជីថលថ្មី

ភ្នំពេញ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារពង្រឹង និងពង្រីកសេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ លោកបណ្ឌិតបានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មសេវាព្រឹត្តិបត្រថ្កោលទោស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ ទាំងក្នុងស្រុក និងក្រៅប្រទេស។ ជាលទ្ធផល…

Chelsea ត្រៀមដណ្តើម Xabi Alonso ដឹកនាំយុគសម័យថ្មីនៅ Stamford Bridge

ក្លឹបយក្សនៃក្របខ័ណ្ឌ Premier League គឺ Chelsea បានចាប់ផ្តើមដំណើរការស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីសម្រាប់រដូវកាលក្រោយ ដោយមានឈ្មោះល្បីៗជាច្រើនស្ថិតក្នុងបញ្ជីសម្រាំង។ ក្នុងចំណោមនោះ Xabi Alonso អតីតខ្សែបម្រើក្រុម Liverpool និង Real Madrid ត្រូវបានគេមើលឃើញថាជាបេក្ខភាពឈានមុខគេ បន្ទាប់ពីគាត់បានចាកចេញពីតំណែងគ្រូបង្វឹក Real Madrid កាលពីខែមករា។…

ត្រាំបដិសេធជាដាច់ខាត ក្រោយអ៊ីរ៉ង់ឆ្លើយតបផែនការសន្តិភាព ១៤ចំណុច រួមទាំងទាមទារសំណងសង្គ្រាម

ទីក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រកាសមិនទទួលយកជាដាច់ខាតនូវអ្វីដែលអ៊ីរ៉ង់ឆ្លើយតបចំពោះផែនការសន្តិភាព ១៤ចំណុចរបស់លោក ដែលជាហេតុនាំឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់បន្ថែមទៀត។ បន្ទាប់ពីអាមេរិកបានបញ្ជូនសំណើទៅឱ្យអ៊ីរ៉ង់ពិនិត្យមើលដោយសង្ឃឹមថានឹងបើកការចរចាឡើងវិញ អ៊ីរ៉ង់កាលពីយប់មិញបានចេញសេចក្ដីប្រកាសជាលក្ខណៈឆ្លើយតបដោយផ្ដោតសំខាន់ទៅលើការបិទបញ្ចប់សង្គ្រាមនៅគ្រប់ទីកន្លែងទាំងអស់ ទើបខ្លួនសុខចិត្តចូលរួម។ អ៊ីរ៉ង់ក៏ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់សង្គ្រាមនៅប្រទេសលីបង់ផងដែរ។ អ៊ីរ៉ង់ទាមទារឱ្យអាមេរិកផ្ដល់ប្រាក់សំណងចំពោះការខូចខាតដោយសារសង្គ្រាម និងសង្កត់ធ្ងន់ថាខ្លួនត្រូវតែមានសិទ្ធិអធិបតេយ្យដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រម៉ូស។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។ អ៊ីរ៉ង់បានទាមទារលក្ខខណ្ឌជាច្រើនទៀតដូចជា៖ អាមេរិកត្រូវលុបចោលការបិទខ្ទប់ដែនសមុទ្រ ត្រូវធានាថាគ្មានការវាយប្រហារជាថ្មីនាពេលអនាគត ត្រូវលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងត្រូវអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ។ ក្រោយសេចក្ដីប្រកាសរបស់អ៊ីរ៉ង់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ…

ព្រះសង្ឃមួយអង្គប្រព្រឹត្តអំពើអសីលធម៌ រំលោភសិស្សានុសិស្សអាយុ១៣ឆ្នាំក្នុងបរិវេណវត្ត

ខេត្តស្វាយរៀង ៖ កើតមានហេតុការណ៍រន្ធត់មួយ នៅពេលដែលព្រះសង្ឃមួយអង្គបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារីអាយុត្រឹមតែ១៣ឆ្នាំ ដែលកំពុងសិក្សានៅសាលាដែលស្ថិតក្នុងបរិវេណវត្ត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ព្រះសង្ឃរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃាត់ខ្លួនរួចហើយ។ សូមបញ្ជាក់ថា ការប្រព្រឹត្តរបស់ព្រះសង្ឃរូបនេះ ពិតជាទោសធ្ងន់ធ្ងរបំផុត ទាំងខាងផ្លូវច្បាប់ និងផ្លូវព្រះពុទ្ធសាសនា។ សង្ឃដែលគ្មានសីលធម៌បែបនេះ…

សោកនាដកម្ម! រថយន្ត២គ្រឿងបុកគ្នាផ្ទួនៗ បណ្ដាលឲ្យស្លាប់១នាក់ របួសជិត២០នាក់ នៅស្រុករតនមណ្ឌល បាត់ដំបង

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងប្រមាណជិត២០នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងរថយន្ត ដែលបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនរងគ្រោះបានធ្វើដំណើរទៅបេះស្វាយ នៅក្នុងភូមិសាស្ត្រស្រុកបាណន់ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអកុសល បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់តែម្តង។ ក្រោយកើតហេតុ…

ប្រតិបត្តិការណ៍ឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់ធំៗ៥គ្រឿង នៅស្រុកមង្គលបូរី គ្មានការលើកលែង!

បន្ទាយមានជ័យ៖ ក្រុមការងារត្រួតពិនិត្យពិសេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកប្រតិបត្តិការណ៍ឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ នៅលើផ្លូវជាតិលេខ៥ ចំណុចគ.មលេខ៣៤៩+២០០ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារពិសេស ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី។…

សោកនាដកម្ម! មិត្តភក្តិផឹកស្រាជាមួយគ្នា ទាស់សម្តីរហូតដល់យកកាំបិតចាក់សម្លាប់គ្នាស្លាប់១ កូនរងគ្រោះរបួសធ្ងន់

បុរស២នាក់ជាមិត្តភក្តិនិងគ្នាបានផឹកស្រាជាមួយគ្នា លុះអស់ស្រាផឹកទាស់សម្តីរហូតឈានដល់ការយកកាំបិតចាក់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ និងកុមារម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ២១:១៥ នាទី នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ…

ផ្លូវការ! រដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយគ្មានសំឡេងជំទាស់ យុវជនអាយុ១៨-២៥ឆ្នាំត្រូវចូលបម្រើកងទ័ពជាប្រុសជាកាតព្វកិច្ច ស្រីស្ម័គ្រចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់ ពោលគឺ ១១៤ លើ ១១៤ សំឡេង គ្មានសំឡេងជំទាស់ និងគ្មានអ្នកអវត្តមាន។ ក្រោយការអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាជាតិ ដើម្បីពិភាក្សា និងអនុម័តជាបន្តបន្ទាប់ មុននឹងចូលជាធរមាន។…

ស្រុកបាភ្នំនាំគណៈប្រតិភូទៅសិក្សាបទពិសោធន៍អភិវឌ្ឍន៍ជនបទនៅចិន ពង្រឹងរដ្ឋបាលឌីជីថល

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយលោក ម៉ននី បណ្ឌិត អភិបាលស្រុក កំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ (៩-១៤ ឧសភា ២០២៦) នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅដកស្រង់បទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅថ្នាក់មូលដ្ឋាន។ លោក ម៉ននី បណ្ឌិត បានថ្លែងថា គណៈប្រតិភូទាំង១០រូបបានសិក្សាពីគំរូកាត់បន្ថយភាពក្រីក្រ…

ខេត្តកំពង់ស្ពឺប្រកាសរឹតបន្តឹងវិធានការច្បាប់លើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញបទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត រឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។ ដោយអនុវត្តតាមបទបញ្ជាការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានណែនាំដល់កម្លាំងផែនការងារសណ្តាប់ធ្នាប់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ចំពោះមធ្យោបាយយានគ្រប់ប្រភេទដែលកែច្នៃលក្ខណៈបច្ចេកទេសខុសពីឯកសារផ្លូវការ។ ក្នុងករណីឃាត់ពិនិត្យឃើញថា មធ្យោបាយមួយចំនួនខុសពីឯកសារ ឬកែច្នៃខុសលក្ខណៈបច្ចេកទេស…