Chelsea ត្រៀមដណ្តើម Xabi Alonso ដឹកនាំយុគសម័យថ្មីនៅ Stamford Bridge

Chelsea ត្រៀមដណ្តើម Xabi Alonso ដឹកនាំយុគសម័យថ្មីនៅ Stamford Bridge

ក្លឹបយក្សនៃក្របខ័ណ្ឌ Premier League គឺ Chelsea បានចាប់ផ្តើមដំណើរការស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីសម្រាប់រដូវកាលក្រោយ ដោយមានឈ្មោះល្បីៗជាច្រើនស្ថិតក្នុងបញ្ជីសម្រាំង។

ក្នុងចំណោមនោះ Xabi Alonso អតីតខ្សែបម្រើក្រុម Liverpool និង Real Madrid ត្រូវបានគេមើលឃើញថាជាបេក្ខភាពឈានមុខគេ បន្ទាប់ពីគាត់បានចាកចេញពីតំណែងគ្រូបង្វឹក Real Madrid កាលពីខែមករា។ ប្រភពខាងក្នុងបានឱ្យដឹងថា Alonso មានសុទិដ្ឋិនិយមចំពោះឱកាសរបស់គាត់ បើទោះបីជា Chelsea នៅតែបើកចំហរចំពោះបេក្ខភាពដទៃទៀតក៏ដោយ។

Xabi Alonso Chelsea

បេក្ខភាពផ្សេងទៀតរួមមាន Andoni Iraola ដែលនឹងចាកចេញពី Bournemouth, Marco Silva, Oliver Glasner នៃ Crystal Palace ព្រមទាំងអតីតកីឡាករ Chelsea ពីររូបគឺ Filipe Luis និង Cesc Fabregas។ គួរបញ្ជាក់ថា Iraola, Alonso, Silva និង Glasner សុទ្ធតែអស់ការងារ ឬគ្រោងនឹងចាកចេញពីក្លឹបបច្ចុប្បន្ននៅដំណាច់រដូវកាលនេះ ដែលមានន័យថា Chelsea មិនចាំបាច់បង់ប្រាក់សំណងឡើយ។

ប្រភពដដែលបានបញ្ជាក់ថា Alonso បើកចិត្តទូលាយចំពោះឱកាសនេះ ប៉ុន្តែអាទិភាពចម្បងរបស់គាត់គឺការទទួលបានភាពច្បាស់លាស់អំពីកម្រិតនៃឥទ្ធិពល និងការគ្រប់គ្រងដែលគាត់នឹងមាននៅ Stamford Bridge។ នាយកកីឡា Paul Winstanley និង Laurence Stewart កំពុងដឹកនាំការស្វែងរកនេះ ខណៈដែលអ្នកគាំទ្រកំពុងមានភាពតានតឹង និងបានតវ៉ាប្រឆាំងនឹងកម្មសិទ្ធិករ និងរចនាសម្ព័ន្ធកីឡារបស់ក្លឹប។

Chelsea មានបញ្ជីសម្រាំងដ៏ធំ ប៉ុន្តែប្រសិនបើការចរចាជាមួយ Alonso ឬ Fabregas មិនអាចសម្រេចបាន ក្លឹបនឹងបន្តទៅរកជម្រើសផ្សេងទៀត។ យ៉ាងណាក៏ដោយ ការផ្តោតសំខាន់បច្ចុប្បន្នគឺទៅលើឈ្មោះទាំងពីរនេះ ហើយពួកគេសង្ឃឹមថានឹងមានគ្រូបង្វឹកថ្មីមុនពេល World Cup ចាប់ផ្ដើម៕

administrator

Related Articles