រឿងរន្ធត់! មហាសេដ្ឋីម្ចាស់ក្លឹប Aston Villa ធ្លាក់ក្នុងអន្ទាក់ជំរិតទារប្រាក់ ៩០០លានផោន ពីសង្សារជនជាតិចិន

រឿងរន្ធត់! មហាសេដ្ឋីម្ចាស់ក្លឹប Aston Villa ធ្លាក់ក្នុងអន្ទាក់ជំរិតទារប្រាក់ ៩០០លានផោន ពីសង្សារជនជាតិចិន

លោក Wesley Edens មហាសេដ្ឋីអាយុ ៦៤ឆ្នាំ ម្ចាស់ក្លឹប Aston Villa កំពុងរងការគំរាមកំហែងពីគូស្នេហ៍ជនជាតិចិនឈ្មោះ Changli Luo អាយុ ៤៦ឆ្នាំ ដែលទារប្រាក់ចំនួន ៩០០លានផោន ដោយគំរាមផ្សព្វផ្សាយរឿងអាស្រូវផ្លូវភេទ។

រូបភាពព័ត៌មាន

ព្រះរាជអាជ្ញាបានឱ្យដឹងថា Luo បានទាមទារឱ្យលោក Edens បង់ប្រាក់ពាក់កណ្តាលនៃទ្រព្យសម្បត្តិ ១,៨ពាន់លានផោន បើមិនធ្វើតាម នាងនឹងលាតត្រដាងរឿងរ៉ាវរបស់ពួកគេជាសាធារណៈ។

អ្នកជំនួញជនជាតិអាមេរិក សហស្ថាបនិកក្រុមហ៊ុនវិនិយោគ Fortress ត្រូវបាន Luo គំរាមថានឹងបំផ្លាញគាត់។ ស្ត្រីពោះម៉ាយរូបនេះបានប្រាប់គាត់ថា នាងមានកាមេរ៉ាជាច្រើននៅក្នុងផ្ទះដែលពួកគេរួមភេទ ហើយនឹងប្រាប់ដៃគូអាជីវកម្ម និងគ្រួសាររបស់គាត់ ប្រសិនបើគាត់មិនព្រមបង់ប្រាក់។

ពួកគេបានជួបគ្នានៅឆ្នាំ ២០២២ បន្ទាប់ពី Luo បានផ្ញើសារទៅលោក Edens នៅលើ LinkedIn។ រឿងនេះចាប់ផ្ដើមឡើងនៅពេលដែលគាត់មិនអើពើនឹងសំបុត្រស្នេហារបស់នាង បន្ទាប់ពីពួកគេបានជួបគ្នាសម្រាប់រឿងផ្លូវភេទនៅទីក្រុងញូវយ៉ក ក្នុងខែមិថុនា ឆ្នាំ ២០២៣។

រូបភាពព័ត៌មាន

ក្នុងអំឡុងពេលចរចា លោក Edens បានយល់ព្រមផ្តល់ប្រាក់សំណងចំនួន ៤,៧លានផោនដល់ Luo។ ប៉ុន្តែក្រោយមក នាងបានអះអាងថាមានមេរោគ HPV ជាជំងឺកាមរោគ ហើយបានស្តីបន្ទោសគាត់ មុននឹងបង្កើនការទាមទារដល់ ៩០០លានផោន។

ភ្នាក់ងារ FBI បានរកឃើញទូរស័ព្ទមួយដែលមានខ្សែភាពយន្តសម្រាប់មនុស្សពេញវ័យ ដោយភ្ជាប់មុខរបស់លោក Edens ទៅនឹងរាងកាយបុរសម្នាក់ទៀត ពេលឆែកឆេរផ្ទះរបស់ Luo។

បច្ចុប្បន្ន Luo ប្រឈមនឹងការចោទប្រកាន់ចំនួន ៤ រួមទាំងការបង្ខូចឈ្មោះ និងការបំផ្លាញកំណត់ត្រា ដែលនាងបដិសេធទាំងស្រុង។

administrator

Related Articles