admin

administrator

សោកនាដកម្ម! មិត្តភក្តិផឹកស្រាជាមួយគ្នា ទាស់សម្តីរហូតដល់យកកាំបិតចាក់សម្លាប់គ្នាស្លាប់១ កូនរងគ្រោះរបួសធ្ងន់

បុរស២នាក់ជាមិត្តភក្តិនិងគ្នាបានផឹកស្រាជាមួយគ្នា លុះអស់ស្រាផឹកទាស់សម្តីរហូតឈានដល់ការយកកាំបិតចាក់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ និងកុមារម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ២១:១៥ នាទី នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិ ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ…

ផ្លូវការ! រដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយគ្មានសំឡេងជំទាស់ យុវជនអាយុ១៨-២៥ឆ្នាំត្រូវចូលបម្រើកងទ័ពជាប្រុសជាកាតព្វកិច្ច ស្រីស្ម័គ្រចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់ ពោលគឺ ១១៤ លើ ១១៤ សំឡេង គ្មានសំឡេងជំទាស់ និងគ្មានអ្នកអវត្តមាន។ ក្រោយការអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាជាតិ ដើម្បីពិភាក្សា និងអនុម័តជាបន្តបន្ទាប់ មុននឹងចូលជាធរមាន។…

ស្រុកបាភ្នំនាំគណៈប្រតិភូទៅសិក្សាបទពិសោធន៍អភិវឌ្ឍន៍ជនបទនៅចិន ពង្រឹងរដ្ឋបាលឌីជីថល

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយលោក ម៉ននី បណ្ឌិត អភិបាលស្រុក កំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ (៩-១៤ ឧសភា ២០២៦) នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅដកស្រង់បទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅថ្នាក់មូលដ្ឋាន។ លោក ម៉ននី បណ្ឌិត បានថ្លែងថា គណៈប្រតិភូទាំង១០រូបបានសិក្សាពីគំរូកាត់បន្ថយភាពក្រីក្រ…

ខេត្តកំពង់ស្ពឺប្រកាសរឹតបន្តឹងវិធានការច្បាប់លើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញបទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត រឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។ ដោយអនុវត្តតាមបទបញ្ជាការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានណែនាំដល់កម្លាំងផែនការងារសណ្តាប់ធ្នាប់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ចំពោះមធ្យោបាយយានគ្រប់ប្រភេទដែលកែច្នៃលក្ខណៈបច្ចេកទេសខុសពីឯកសារផ្លូវការ។ ក្នុងករណីឃាត់ពិនិត្យឃើញថា មធ្យោបាយមួយចំនួនខុសពីឯកសារ ឬកែច្នៃខុសលក្ខណៈបច្ចេកទេស…

កូរ៉េខាងត្បូងតាមរកភាគីវាយប្រហារនាវានៅច្រក Hormuz ឲ្យទទួលខុសត្រូវ

កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហារលើនាវាដឹកទំនិញដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េ កាលពីដើមខែនេះ នៅច្រកសមុទ្រ Hormuz និងបានប្រកាសថា ខ្លួនមានផែនការឆ្លើយតបវិញ នៅពេលដែលប្រភពនៃអ្នកវាយប្រហារត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីវិមានប្រធានាធិបតីម្នាក់បាននិយាយថា អ្នកជំនាញបានធ្វើកោសល្យវិច័យបឋមលើការខូចខាតនៅផ្នែកខាងក្រោយនាវា ដែលការវាយប្រហារនោះបានបង្កឲ្យមានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា។ មន្ត្រីរូបនេះបានបញ្ជាក់ថា នាវាឈ្មោះ «Nam»…

ភាពអត់ឃ្លានគំរាមកំហែងមនុស្ស៤៥លាននាក់ទៀត បើជីកសិកម្មនៅជាប់គាំងច្រក Hormuz ផុតរដូវដាំដុះ

ប្រធានក្រុមការងារអង្គការសហប្រជាជាតិ (UN) ព្រមានថា មនុស្សរាប់សិបលាននាក់អាចប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ប្រសិនបើជីកសិកម្មមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះទេ ចំពេលដែលកសិករនៅទូទាំងពិភពលោកកំពុងដាំដុះដំណាំ។ អ៊ីរ៉ង់បានធ្វើឱ្យច្រកយុទ្ធសាស្រ្តហ័រមូសជាប់គាំង ដើម្បីសងសឹកចំពោះសង្គ្រាមចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ រំខានដល់ពាណិជ្ជកម្មជីដ៏សំខាន់ ព្រោះជីមួយភាគបីរបស់ពិភពលោកជាធម្មតាឆ្លងកាត់ច្រកនេះ។ លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យសេវាកម្មគម្រោងអង្គការសហប្រជាជាតិ…

លាតត្រដាង! រវាងកូវីដ-១៩ និងវីរុសហាន់តា មួយណាសាហាវជាងគេ? អ្នកជំនាញឆ្លើយហើយ!

កាលពីដើមឡើយ កូវីដ-១៩ ត្រូវបានអ្នកវិទ្យាសាស្ត្រព្រមានថាកាចសាហាវខ្លាំង និងមានរោគសញ្ញាដូចផ្តាសាយ។ ឥឡូវនេះ ពិភពលោកកំពុងតាមដានជំងឺថ្មីមួយទៀតគឺ វីរុសហាន់តា ដែលអ្នកជំនាញក៏ព្រមានកុំឲ្យច្រឡំនឹងជំងឺផ្តាសាយដែរ។ តើរវាងមេរោគទាំងពីរនេះ មួយណាកាចសាហាវជាង? យោងតាម Clinikk បើវាស់លើកម្រិតគ្រោះថ្នាក់ដល់ជីវិត វីរុសហាន់តាកាចសាហាវជាងឆ្ងាយ! ប្រភេទ HPS ដែលឃើញនៅអាមេរិក មានអត្រាស្លាប់រហូត ៣៨-៤០% ពោលគឺអ្នកឆ្លង…

ផ្លូវការ! រដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា ១១៤លើ១១៤ សំឡេង ប្រុសត្រូវបំពេញកាតព្វកិច្ចចាប់ពីអាយុ១៨ឆ្នាំ

រាជធានីភ្នំពេញ៖ រដ្ឋសភាកម្ពុជា នីតិកាលទី៧ បានបោះឆ្នោតអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសម័យប្រជុំពេញអង្គវិសាមញ្ញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ សេចក្តីព្រាងច្បាប់នេះ មាន ៨ ជំពូក និង ២០…

អាជ្ញាធរជាតិអប្សរាដាក់ចេញវិធានការរដូវវស្សានៅរមណីយដ្ឋានអង្គរ

រាជធានីភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុវត្តវិធានការនានាក្នុងរដូវវស្សា និងផ្សេងៗទៀតនៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានជូនដំណឹងដល់សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឱ្យបានជ្រាប។ ក្នុងគោលបំណងរក្សាឱ្យបាននូវបទពិសោធន៍ទស្សនាប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបង្ការផលប៉ះពាល់ និងធានាសុវត្ថិភាពជាអតិបរមាក្នុងរដូវវស្សាជូនភ្ញៀវទេសចរ និងសាធារណជនទាំងអស់ក្នុងដំណើរកម្សាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានរំលឹកអំពីវិធានការគួរអនុវត្តមួយចំនួនដូចខាងក្រោម។ វិធានការទាំងនេះរួមមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរលើផ្លូវរអិល ការត្រួតពិនិត្យយានយន្តមុនពេលធ្វើដំណើរ…

ដូណាល់ ត្រាំ ប្រកាសដាក់ទណ្ឌកម្មសារជាថ្មីលើការដឹកប្រេងអ៊ីរ៉ង់ទៅចិន មុនជំនួបកំពូលជាមួយ ស៊ី ជីនពីង

ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗនេះ ក្នុងគោលដៅរារាំងលំហូរប្រេងរបស់អ៊ីរ៉ង់ដែលកំពុងឆ្ពោះទៅកាន់ប្រទេសចិន ដោយអនុវត្តទណ្ឌកម្មប្រឆាំងនឹងបុគ្គល៣នាក់ និងក្រុមហ៊ុនចំនួន៩។ ក្នុងចំណោមក្រុមហ៊ុនទាំង៩នោះ មាន៤មានមូលដ្ឋាននៅហុងកុង ៤ទៀតស្ថិតនៅអេមីរ៉ាតអារ៉ាប់រួម និងមួយទៀតស្ថិតនៅអូម៉ង់ ដោយត្រូវបានចោទប្រកាន់ថាបានសម្របសម្រួលការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ទៅកាន់ទីក្រុងប៉េកាំង។ នេះជាសកម្មភាពបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុនបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការទិញអាវុធ និងគ្រឿងបន្លាស់សម្រាប់ផលិតដ្រូន និងមីស៊ីលបាលិស្ទីករបស់អ៊ីរ៉ង់។ ការប្រកាសដាក់ទណ្ឌកម្មនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៣…