លាតត្រដាង! រវាងកូវីដ-១៩ និងវីរុសហាន់តា មួយណាសាហាវជាងគេ? អ្នកជំនាញឆ្លើយហើយ!

លាតត្រដាង! រវាងកូវីដ-១៩ និងវីរុសហាន់តា មួយណាសាហាវជាងគេ? អ្នកជំនាញឆ្លើយហើយ!

កាលពីដើមឡើយ កូវីដ-១៩ ត្រូវបានអ្នកវិទ្យាសាស្ត្រព្រមានថាកាចសាហាវខ្លាំង និងមានរោគសញ្ញាដូចផ្តាសាយ។ ឥឡូវនេះ ពិភពលោកកំពុងតាមដានជំងឺថ្មីមួយទៀតគឺ វីរុសហាន់តា ដែលអ្នកជំនាញក៏ព្រមានកុំឲ្យច្រឡំនឹងជំងឺផ្តាសាយដែរ។

វីរុសហាន់តា

តើរវាងមេរោគទាំងពីរនេះ មួយណាកាចសាហាវជាង? យោងតាម Clinikk បើវាស់លើកម្រិតគ្រោះថ្នាក់ដល់ជីវិត វីរុសហាន់តាកាចសាហាវជាងឆ្ងាយ! ប្រភេទ HPS ដែលឃើញនៅអាមេរិក មានអត្រាស្លាប់រហូត ៣៨-៤០% ពោលគឺអ្នកឆ្លង ១០នាក់ ស្លាប់ជិត ៤នាក់។

ចំណែកកូវីដ-១៩ មានអត្រាស្លាប់ត្រឹម ១-៣% ប៉ុណ្ណោះ អាស្រ័យលើវ៉ាក់សាំង។

ការប្រុងប្រយ័ត្ន

តែបើវាស់លើការបង្កវិនាសកម្មជាសកលវិញ កូវីដ-១៩ សាហាវជាង! ព្រោះវាឆ្លងពីមនុស្សទៅមនុស្សតាមខ្យល់ និងដំណក់ទឹកមាត់បានលឿន បង្កជាជំងឺរាតត្បាតសកល។ រីឯវីរុសហាន់តាវិញ ឆ្លងតាមការប៉ះពាល់លាមក ឬទឹកនោមសត្វកណ្តុរ ហើយមិនឆ្លងពីមនុស្សទៅមនុស្សឡើយ លើកលែងតែប្រភេទកម្រនៅអាមេរិកខាងត្បូង។

អ្នកវិទ្យាសាស្ត្រទាញសញ្ញាថា វីរុសហាន់តាមិនទាន់អាចរីករាលដាលពេញពិភពលោកដូចកូវីដទេ លុះត្រាតែវាក្លាយពូជមេរោគថ្មី៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles