admin

administrator

​​🔥 អគ្គិភ័យឆាបឆេះឃ្លាំងស្តុកស្នោ ផ្អើលសមត្ថកិច្ចដឹករថយន្តទឹករាប់គ្រឿងចូលពន្លត់

ភ្នំពេញ៖ ឃ្លាំងស្តុកទុកនិងកែច្នៃស្នោមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ ដែលបានបញ្ចេញរថយន្តទឹកជាច្រើនគ្រឿងទៅជួយបាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២:៤៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសម្តីម្ចាស់ឃ្លាំងបានឲ្យដឹងថា នៅពេលពួកគាត់កំពុងតែសម្រាន្តលង់លក់ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះនៅក្នុងឃ្លាំងស្តុកស្នោនោះយ៉ាងសន្ធោសន្ធៅ។ ឃើញដូច្នេះ…

ឯកអគ្គរាជទូតកម្ពុជាប្រចាំអ.ស.ប. ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាលាសង្គ្រាមកងទ័ពអាមេរិក

(អ.ស.ប.)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទួលស្វាគមន៍គណៈប្រតិភូសាលាសង្រ្គាមកងទ័ពសហរដ្ឋអាមេរិក ដែលរួមមានគ្រូ អ្នកសម្របសម្រួល និងសិស្សានុសិស្ស យ៉ាងកក់ក្តៅ នៅទីក្រុងញូវយ៉ក។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិសាស្ត្រកម្ពុជា កិច្ចខិតខំប្រឹងប្រែងកសាងប្រទេស ជាពិសេសក្រោយការបញ្ចប់សង្រ្គាមស៊ីវិលនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ…

ឃាត់ខ្លួនក្មេងទំនើង១នាក់ ករណីវាយកាប់ម៉ូតូពលរដ្ឋក្នុងស្រុកស្នួល រកឃើញវត្ថុតាងម៉ូតូ១គ្រឿង

ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្រុមក្មេងទំនើង៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រើកាំបិតផ្គាក់កាប់ម៉ូតូពលរដ្ឋមួយគ្រឿង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះត្រូវបានបង្ហោះតាមគណនីហ្វេសប៊ុកផេកឈ្មោះ “POV SHOP” ភ្ជាប់ជាមួយវីដេអូសកម្មភាព និងសរសេររៀបរាប់ថា៖ «សាហាវណាស់លោកអើយ ក្មេងៗឥឡូវ ស្រុកស្នួល ខេត្តក្រចេះ» ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល…

សោកនាដកម្ម! ឡានដឹកកម្មករបេះស្វាយក្រឡាប់ផ្ទប់ឡានធំ ស្លាប់១នាក់ របួស២១នាក់

​​​​​​​​​​​​​​​​​​​ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់កម្មករបេះស្វាយចំនួន២១នាក់បានរងរបួសធ្ងន់ស្រាល និងម្នាក់បានស្លាប់ ក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករនិងរថយន្តធុនធ្ងន់ នៅព្រឹកថ្ងៃទី១២ ឧសភា លើផ្លូវជាតិលេខ៥៧ ត្រង់ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។ ព័ត៌មានបឋមបានឲ្យដឹងថា ក្រុមកម្មករប្រុសស្រីប្រមាណ២២នាក់ជិះរថយន្តច្នៃចេញពីខេត្តប៉ៃលិន ក្នុងគោលដៅទៅបេះស្វាយនៅស្រុកបាណន់ ខេត្តបាត់ដំបង។ លុះទៅដល់ចំណុចកើតហេតុ រថយន្តដឹកកម្មករបានបើកគេចរថយន្តធុនធ្ងន់មួយគ្រឿងដែលធ្វើដំណើរផ្ទុយគ្នានិងបើកឆ្លងគំនូសលឿងជ្រុលចូលគន្លងគេ ខណៈដែលរថយន្តកម្មករក៏បើកល្បឿនលឿនផង ក៏ក្រឡាប់ផ្ទប់បណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ តាមប្រភពព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា រថយន្តធុនធ្ងន់នោះបានបើកឆ្លងគំនូសលឿងជ្រុលចូលទៅខាងឆ្វេង…

Palantir ផ្គត់ផ្គង់ AI របស់អាមេរិកឲ្យអ៊ីស្រាអែល ប្រើស៊ើបការណ៍និងវាយប្រហារគ្រប់ជម្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យាវិភាគទិន្នន័យយក្សរបស់អាមេរិក Palantir កំពុងពង្រីកឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែល តាមរយៈការផ្គត់ផ្គង់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ស៊ើបការណ៍សម្ងាត់ និងកំណត់គោលដៅវាយប្រហារ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ បច្ចេកវិទ្យារបស់ Palantir ត្រូវបានដាក់ពង្រាយក្នុងតំបន់ហ្គាហ្សា លីបង់ និងប្រតិបត្តិការទាក់ទងនឹងអ៊ីរ៉ង់ តាមរយៈកម្មវិធី Gotham, វេទិកាបញ្ញាសិប្បនិម្មិត…

រាជរដ្ឋាភិបាលបន្តប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារលើកទី២១ ក្រោមប្រធានបទពង្រឹងសេដ្ឋកិច្ចគ្រួសារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៥ ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាអង្គភាពរៀបចំ។ គោលបំណងគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល។ សម្រាប់ឆ្នាំ២០២៦នេះ ទិវាត្រូវបានប្រារព្ធក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»។ សម្តេចបានបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ជាទ្រព្យសកម្មដ៏រឹងមាំដើម្បីរក្សាសុខសន្តិភាព…

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន ពង្រឹងចំណងសាមគ្គីភាពយុវជនទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…

ខេត្តកំពង់ចាមបន្តយុទ្ធនាការប្រឆាំង Online Scams ទោះគ្មានបទល្មើសកើតឡើង

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តពង្រឹងការបង្ក្រាប និងសម្អាតបទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្ត បើទោះបីជាមិនធ្លាប់មានករណីនេះកើតឡើងពីមុនក៏ដោយ។ ការបញ្ជាក់បែបនេះរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា…

ប្រតិបត្តិការខ្សែក្រវាត់ដែក៖ អាវុធហត្ថ៣ខេត្តវាយលុកបណ្តាញគ្រឿងញៀនឆ្លងដែន ឃាត់១០នាក់ ដកហូតអាវុធ-គ្រឿងញៀនមួយដុំធំ

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបណ្តាញគ្រឿងញៀនឆ្លងខេត្តរយៈពេល៣ថ្ងៃជាប់គ្នា ដោយឃាត់ខ្លួនជនសង្ស័យសរុប ១០នាក់ (ក្នុងនោះស្រី១នាក់) ព្រមទាំងដកហូតថ្នាំញៀនជាច្រើនប្រភេទ អាវុធខ្លី០១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។ យោងតាមរបាយការណ៍សមត្ថកិច្ច នៅវេលាម៉ោង ៨:៤៥នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយអាវុធហត្ថស្រុកព្រៃកប្បាស…

មេដឹកនាំក្រុមហ៊ុនយក្សអាមេរិកជិះកន្ទុយយន្តហោះ ត្រាំ ទៅចិន ចរចាពាណិជ្ជកម្មរាប់ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុនយក្សលំដាប់ពិភពលោកដូចជា លោក អេឡុន ម៉ាសក៍ (Tesla, SpaceX), ធីម ឃុក (Apple), លោក Larry Culp (GE Aerospace) និងលោក Kelly Ortberg (Boeing) នឹងរួមដំណើរជាមួយប្រធានាធិបតីអាមេរិក…