admin

administrator

លោក រស់ វាសនា ដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់អាជីវករតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចម្រុះ រួមមានកម្លាំងអធិការក្រុងស្វាយរៀង និងការិយាល័យពាក់ព័ន្ធ ចុះអប់រំណែនាំអាជីវករលក់ដូរតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីស្ពានកន្ទុយវ៉ៃ រហូតដល់ទំនប់តាណេងច្រាំងរាហុល ក្នុងក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលរងក្រុង បានសំណូមពរដល់បងប្អូនអាជីវករទាំងអស់ ឱ្យរៀបចំសម្ភារ និងកន្លែងលក់ដូរដោយមិនត្រូវឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈ…

ស្នងការខេត្តកំពង់ស្ពឺប្រកាសសង្គ្រាមលើយានយន្តកែច្នៃខុសច្បាប់ ដាក់បញ្ជារឹតបន្តឹងពិនិត្យគ្រប់ប្រភេទយានយន្តទូទាំងខេត្ត

ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្តត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេសពីឯកសារផ្លូវការ។ ការណែនាំនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយណែនាំដល់កម្លាំងផែនការងារសណ្ដាប់ធ្នាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ដោយមិនមានការយោគយល់ឡើយ។ កម្លាំងជំនាញនឹងធ្វើការឃាត់ពិនិត្យរាល់យានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។…

ស្ថិតិគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១១ ឧសភា៖ ស្លាប់២នាក់ របួសធ្ងន់១នាក់ ពីបទមិនគោរពសិទ្ធិផ្លូវ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ក្នុងរយៈពេល ២៤ម៉ោង (គិតពីម៉ោង ១៤:០០ ថ្ងៃទី១០ ឧសភា ដល់ម៉ោង ១៤:០០ ថ្ងៃទី១១ ឧសភា ២០២៦) បានកើតឡើងចំនួន ១លើក គឺនៅពេលយប់ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ ១នាក់…

ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសក្នុងអូរព្រៃឫស្សី សន្និដ្ឋានបឋមជាឃាតកម្ម

ខេត្តឧត្តរមានជ័យ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងអូរព្រៃឫស្សី ចម្ងាយជិត១គីឡូម៉ែត្រពីភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងស្ថានភាពហើមស្អុយរលួយ។ ប្រភពព័ត៌មានបឋមបានឲ្យដឹងថា សាកសពបុរសនោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដេកស្លាប់ក្នុងសម្លៀកបំពាក់ខោខាវប៊ូជើងវែងពណ៌ប្រផេះ និងអាវយឺតដៃខ្លីពណ៌ខ្មៅ អាយុប្រហែលជាង៣០ឆ្នាំ។ ក្រោយពេលមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចគ្រប់ជំនាញដឹកនាំដោយស្នងការរងនគរបាលខេត្តឧត្តរមានជ័យ…

លោក ត្រាំ ដឹកនាំ Elon Musk និង Tim Cook ចរចារកស៊ីយក្សនៅចិន

នៅក្នុងដំណើរទៅកាន់ទីក្រុងប៉េកាំងលើកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានទៅតែម្នាក់ឯងនោះទេ ប៉ុន្តែលោកបាននាំយកមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន ១៦រូប ទៅជាមួយផងដែរ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ យោងតាមសារព័ត៌មាន UPI កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សេតវិមាន បានបញ្ចេញបញ្ជីឈ្មោះអ្នកជំនួញខ្លាំងៗទាំងនោះ ដែលក្នុងនោះរួមមានទាំង…

ប្រតិបត្តិការឆ្លងខេត្ត៖ អាវុធហត្ថតាកែវវាយរុកខ្ទប់បណ្តាញគ្រឿងញៀន ឃាត់ខ្លួន១០នាក់ ដកហូតអាវុធខ្លី

តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការវាយរុកខ្ទប់បណ្តាញគ្រឿងញៀនឆ្លងខេត្ត ឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ព្រមទាំងអាវុធខ្លីមួយដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការពាក់ព័ន្ធ។ យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦…

រដ្ឋលេខាធិការក្រសួងព័ត៌មាន លើកឡើងពីការកសាងជាតិឲ្យខ្លាំងក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ថ្មី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានបង្ហោះសារិការណ៍តាមហ្វេសប៊ុកផ្លូវការរបស់លោក ដោយគូសបញ្ជាក់ថា «ខ្មែរត្រូវតែខ្លាំង» ដោយរំលឹកពីភាពរុងរឿងក្នុងអតីតកាល និងការធ្លាក់ចុះដល់ចំណុចសូន្យក្នុងសម័យប៉ុល ពត (១៩៧៥-១៩៧៩)។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩មក កម្ពុជាបានចាប់ផ្ដើមងើបឡើងវិញ ដោយសារថ្នាក់ដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសចេញពីភាពទទេស្អាត ឆ្ពោះទៅរកសន្តិភាព…

អាល្លឺម៉ង់-អ៊ុយក្រែន រួមដៃអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់ វាយប្រហារចម្ងាយឆ្ងាយ

ប្រទេសអាល្លឺម៉ង់ប្រកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់ វាយប្រហារបានចម្ងាយឆ្ងាយ និងមានសមត្ថភាពខ្លាំងជាងមុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានថ្លែងនៅទីក្រុងគៀវថា ទីក្រុងប៊ែរឡាំងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធថ្មីៗដោយសហការជាមួយអ៊ុយក្រែន។ លោកបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនេះជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅសំខាន់នៃដំណើរទស្សនកិច្ច។ លោក Pistorius បានលើកឡើងថា ការផ្តោតសំខាន់គឺទៅលើការអភិវឌ្ឍរួមគ្នានៃប្រព័ន្ធដ្រូនទំនើបៗគ្រប់ចម្ងាយ ជាពិសេសក្នុងតំបន់នៃការវាយប្រហារដ៏ជ្រៅ ដែលសំដៅដល់សមត្ថភាពបំផ្លាញគោលដៅសំខាន់ៗយ៉ាងជ្រៅក្នុងទឹកដីសត្រូវ។ អ្នកវិភាគបានលើកឡើងថា ដៃគូណាតូអឺរ៉ុបមានចន្លោះប្រហោងក្នុងវិស័យអាវុធរយៈចម្ងាយឆ្ងាយ…

ផ្ទុះហិង្សា! ក្រោយឈ្លោះគ្នាលេងបាល់ យុវជនម្នាក់យកកាំបិតកាប់សម្លាញ់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ករណីហិង្សាដ៏រន្ធត់មួយបានកើតឡើង ខណៈយុវជនម្នាក់បានយកកាំបិតប៉័ងតោដងដែក កាប់សម្លាញ់របស់ខ្លួន ដោយសារការឈ្លោះប្រកែកគ្នាពេលលេងបាល់កាលពីថ្ងៃមុន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗ។ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅភូមិតាអំ ឃុំប្រាសាទ…

នាយករដ្ឋមន្ត្រីកាតាព្រមានអ៊ីរ៉ង់កុំប្រើច្រកសមុទ្រ Hormuz ជាសន្លឹកបៀសង្កត់សង្គ្រោះតំបន់ឈូងសមុទ្រ

ក្រសួងការបរទេសកាតា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ថា នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani បានដាស់តឿនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កុំឱ្យប្រើច្រកសមុទ្រ Hormuz ជា «ឧបករណ៍សម្រាប់ដាក់សម្ពាធ»…