ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសក្នុងអូរព្រៃឫស្សី សន្និដ្ឋានបឋមជាឃាតកម្ម

ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសក្នុងអូរព្រៃឫស្សី សន្និដ្ឋានបឋមជាឃាតកម្ម

ខេត្តឧត្តរមានជ័យ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងអូរព្រៃឫស្សី ចម្ងាយជិត១គីឡូម៉ែត្រពីភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងស្ថានភាពហើមស្អុយរលួយ។

សាកសពបុរសក្នុងអូរព្រៃឫស្សី

ប្រភពព័ត៌មានបឋមបានឲ្យដឹងថា សាកសពបុរសនោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដេកស្លាប់ក្នុងសម្លៀកបំពាក់ខោខាវប៊ូជើងវែងពណ៌ប្រផេះ និងអាវយឺតដៃខ្លីពណ៌ខ្មៅ អាយុប្រហែលជាង៣០ឆ្នាំ។

ក្រោយពេលមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចគ្រប់ជំនាញដឹកនាំដោយស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ករណីនេះពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយនៅលើដងខ្លួនសាកសពមានស្នាមជាំ និងបាក់ធ្មេញ ទំនងជាត្រូវបានវាយដំ និងធ្វើទារុណកម្មយ៉ាងឃោរឃៅ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងបើកការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីស្វែងរកជនដៃដល់ និងនាំមកទទួលទោសតាមផ្លូវច្បាប់។

administrator

Related Articles