ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានបង្ហោះសារិការណ៍តាមហ្វេសប៊ុកផ្លូវការរបស់លោក ដោយគូសបញ្ជាក់ថា «ខ្មែរត្រូវតែខ្លាំង» ដោយរំលឹកពីភាពរុងរឿងក្នុងអតីតកាល និងការធ្លាក់ចុះដល់ចំណុចសូន្យក្នុងសម័យប៉ុល ពត (១៩៧៥-១៩៧៩)។
លោកបានបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩មក កម្ពុជាបានចាប់ផ្ដើមងើបឡើងវិញ ដោយសារថ្នាក់ដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសចេញពីភាពទទេស្អាត ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយទំនុកចិត្ត។
រដ្ឋលេខាធិការរូបនេះបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ «ខ្មែរត្រូវតែខ្លាំង» និងបន្តពង្រឹងភាពខ្លាំងថែមទៀត ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំជំនាន់ថ្មីប្រកបដោយភាពជឿជាក់៕
ដោយ៖ សិលា
