admin

administrator

ផ្លូវការ! ចិនបញ្ជាក់ថ្ងៃទី១៣-១៥ ឧសភា លោក Trump នឹងមកដល់ទីក្រុងប៉េកាំង ជួបលោក Xi ពិភាក្សាពន្ធគយ-តៃវ៉ាន់

ប្រទេសចិនបានប្រកាសជាផ្លូវការថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2026 តាមការអញ្ជើញរបស់ប្រធានាធិបតី Xi Jinping ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំងក្នុងអាណត្តិទីពីររបស់លោក…

បង្ក្រាបធំ! តុលាការបញ្ជូនជនជាតិចិន និងសន្តិសុខ១៦នាក់ ឃុំពន្ធនាគារករណី Online Scams នៅប៉ោយប៉ែត

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ១៦នាក់ ក្នុងនោះភាគច្រើនជាសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលប្រព្រឹត្តជាក្រុមមានការចាត់តាំង។

រដ្ឋមន្ត្រីការងារ អំពាវនាវឱ្យពលករក្រៅប្រព័ន្ធងាកមកចាប់យកការងាររោងចក្រជាង៩ម៉ឺនកន្លែង ដើម្បីទទួលបានសិទ្ធិពីប.ស.ស.

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមងាកមកចុះឈ្មោះធ្វើការនៅក្នុងប្រព័ន្ធរោងចក្រ សហគ្រាសវិញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីរបបសន្តិសុខសង្គម (ប.ស.ស.)។ ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នរោងចក្រ…

ក្រសួងមុខងារសាធារណៈរួចរាល់ស្វាគមន៍ប្រតិភូអាស៊ាន ចូលរួមកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ នៅកម្ពុជា ដើមខែសីហា ២០២៦ នេះ

ភ្នំពេញ ៖ សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ កម្ពុជាបំពេញតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) លើកទី២៣ និងកិច្ចប្រជុំអាស៊ានបូកបី (ACCSM+3) លើកទី៨ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ ដើម្បីរៀបចំកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅដោយរលូន និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកតំបន់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ…

ឃាត់ខ្លួនជនសង្ស័យ «ជេម» ករណីគាស់ផ្ទះលួចកុំព្យូទ័រយួរដៃ នៅខណ្ឌមានជ័យ ស្រាយចម្ងល់ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ!

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបសកម្មភាពលួច (គាស់ផ្ទះ) ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចប្រឡាយលូស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥:៣៥ នាទី ថ្ងៃទី៩ ខែឧសភា…

បទឈប់បាញ់​គ្មាន​ន័យ! អ៊ីស្រាអែល​នៅតែ​បន្ត​សម្លាប់​ជនស៊ីវិល​លីបង់​ជាង​៥០នាក់​ក្នុង​២៤ម៉ោង

ក្រសួង​សុខាភិបាល​លីបង់​បាន​ចេញ​របាយការណ៍​បង្ហាញ​ថា ក្នុង​រយៈពេល​ត្រឹម​តែ ២៤ម៉ោង​ប៉ុណ្ណោះ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​តំបន់​ភាគ​ខាង​ត្បូង​លីបង់​បាន​ឆក់​យក​ជីវិត​មនុស្ស​រហូត​ដល់ ៥១នាក់ រួម​ទាំង​បុគ្គលិក​ពេទ្យ ២រូប​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី ១០ ឧសភា ២០២៦។ ក្រសួង​បាន​ថ្លែង​ថា៖ «សត្រូវអ៊ីស្រាអែល​នៅ​តែ​បន្ត​រំលោភ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​មនុស្សធម៌ ដោយ​បន្ថែម​ឧក្រិដ្ឋកម្ម​មួយ​ទៀត​ប្រឆាំង​នឹង​គ្រូពេទ្យ​សង្គ្រោះបន្ទាន់ ព្រោះ​ពួកគេ​បាន​កំណត់​គោលដៅ​ផ្ទាល់​ទៅ​លើ​មូលដ្ឋាន​សុខាភិបាល​ពីរ​នៅ​តំបន់ Qalawiya…

ឈីលីកំពុងប្រឈមវិបត្តិវីរុសហាន់តាសាហាវ ឆក់យកជីវិត១៣នាក់ហើយក្នុងឆ្នាំនេះ

ឈីលី៖ ស្ថានភាពការឆ្លងវីរុសហាន់តានៅប្រទេសឈីលីកំពុងធ្ងន់ធ្ងរ បន្ទាប់ពីទិន្នន័យពីក្រសួងសុខាភិបាលឈីលីបានបង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានអ្នកឆ្លងសរុបចំនួន ៣៩ករណី ក្នុងនោះអ្នកស្លាប់បានកើនដល់ ១៣នាក់ហើយ ដែលរីករាលដាលនៅតាម ៩ក្នុងចំណោម ១៦តំបន់របស់ប្រទេសនេះ។ គួរកត់សម្គាល់ថា កាលពីមុនឈីលីធ្លាប់មានករណីឆ្លង ៤៤ករណី ស្លាប់៨នាក់ អត្រាមរណភាព ១៨% ប៉ុន្តែឆ្នាំនេះអត្រាស្លាប់បានកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។…

តុលាការបង្គាប់ឃុំខ្លួន ១៦នាក់ ពាក់ព័ន្ធក្រុមឧក្រិដ្ឋ Online Scams នៅប៉ោយប៉ែត

លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ឧសភា បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ១៦នាក់ ភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត។ ជនត្រូវចោទត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៩ មេសា ក្នុងប្រតិបត្តិការបង្ក្រាបនៅកាស៊ីណូក្រោន និងសណ្ឋាគារឡុងឡៃលី។ ពួកគេត្រូវបានចោទប្រកាន់ពីបទសមគំនិតឆបោកតាមបច្ចេកវិទ្យាជាក្រុម និងផ្តល់ជំនួយដល់ចារី ចាប់ពីខែកក្កដា ២០២៥ ដល់បច្ចុប្បន្ន។…

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ នគរបាលបានឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៦…

វិវាទដីធ្លីរាប់សតវត្ស៖ វ៉េណេស៊ុយអេឡា នឹងហ្គីយ៉ាន ប្រឈមមុខគ្នានៅ ICJ ដណ្តើមទឹកដីសម្បូរប្រេង និងមាស

ការប្រកួតប្រជែងផ្លូវច្បាប់ដ៏ធំមួយ កំពុងឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ រវាងប្រទេសវ៉េណេស៊ុយអេឡា និងហ្គីយ៉ាន។ លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីនៃវ៉េណេស៊ុយអេឡា បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងឡាអេ កាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមការពារក្តីជាលើកចុងក្រោយ ក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃអូសបន្លាយជាងមួយសតវត្សរ៍។ យោងតាម Washington Times ជម្លោះនេះ…