ឈីលីកំពុងប្រឈមវិបត្តិវីរុសហាន់តាសាហាវ ឆក់យកជីវិត១៣នាក់ហើយក្នុងឆ្នាំនេះ
ឈីលី៖ ស្ថានភាពការឆ្លងវីរុសហាន់តានៅប្រទេសឈីលីកំពុងធ្ងន់ធ្ងរ បន្ទាប់ពីទិន្នន័យពីក្រសួងសុខាភិបាលឈីលីបានបង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានអ្នកឆ្លងសរុបចំនួន ៣៩ករណី ក្នុងនោះអ្នកស្លាប់បានកើនដល់ ១៣នាក់ហើយ ដែលរីករាលដាលនៅតាម ៩ក្នុងចំណោម ១៦តំបន់របស់ប្រទេសនេះ។ គួរកត់សម្គាល់ថា កាលពីមុនឈីលីធ្លាប់មានករណីឆ្លង ៤៤ករណី ស្លាប់៨នាក់ អត្រាមរណភាព ១៨% ប៉ុន្តែឆ្នាំនេះអត្រាស្លាប់បានកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។…
