សោកនាដកម្ម! ពួកឧទ្ទាមវាយប្រហារនៅកុងហ្គោ ឆក់យកជីវិតមនុស្សជាង ៦០ នាក់
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ ការវាយប្រហារដ៏សាហាវរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦៩ នាក់ នៅក្នុងខេត្ត Ituri ភាគឦសាននៃប្រទេស ដែលជាតំបន់កំពុងជាប់គាំងក្នុងជម្លោះអូសបន្លាយរាប់ទសវត្សរ៍។ យោងតាមប្រភពសន្តិសុខ និងប្រភពក្នុងស្រុក កងជីវពលសហករណ៍អភិវឌ្ឍន៍កុងហ្គោ (CODECO) ដែលអះអាងថាជាកងការពារសហគមន៍ Lendu បានបើកការវាយប្រហារយ៉ាងឃោរឃៅទៅលើភូមិជាច្រើន ដោយចាប់ផ្តើមពីថ្ងៃទី ២៨ ខែមេសា។ ការវាយប្រហារនេះគឺជាសកម្មភាពសងសឹក…
