សោកនាដកម្ម! ពួកឧទ្ទាមវាយប្រហារនៅកុងហ្គោ ឆក់យកជីវិតមនុស្សជាង ៦០ នាក់

សោកនាដកម្ម! ពួកឧទ្ទាមវាយប្រហារនៅកុងហ្គោ ឆក់យកជីវិតមនុស្សជាង ៦០ នាក់

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ ការវាយប្រហារដ៏សាហាវរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦៩ នាក់ នៅក្នុងខេត្ត Ituri ភាគឦសាននៃប្រទេស ដែលជាតំបន់កំពុងជាប់គាំងក្នុងជម្លោះអូសបន្លាយរាប់ទសវត្សរ៍។

កុងហ្គោ

យោងតាមប្រភពសន្តិសុខ និងប្រភពក្នុងស្រុក កងជីវពលសហករណ៍អភិវឌ្ឍន៍កុងហ្គោ (CODECO) ដែលអះអាងថាជាកងការពារសហគមន៍ Lendu បានបើកការវាយប្រហារយ៉ាងឃោរឃៅទៅលើភូមិជាច្រើន ដោយចាប់ផ្តើមពីថ្ងៃទី ២៨ ខែមេសា។

ការវាយប្រហារនេះគឺជាសកម្មភាពសងសឹក បន្ទាប់ពីក្រុមប្រដាប់អាវុធមួយផ្សេងទៀតគឺ សន្និបាតបដិវត្តន៍ប្រជាជន (CRP) ដែលអះអាងថាប្រយុទ្ធដើម្បីសហគមន៍ Hema បានវាយប្រហារទីតាំងកងទ័ពកុងហ្គោ (FARDC) នៅជិត Pimbo កាលពីមុន។

ការវាយប្រហារ

ប្រភពសន្តិសុខពីរបានបញ្ជាក់ថា មានអ្នកស្លាប់យ៉ាងហោចណាស់ ៦៩ នាក់ រួមទាំងសមាជិកកងជីវពល និងទាហានចំនួន ១៩ នាក់ផងដែរ។ លោក Dieudonne Losa មេដឹកនាំសង្គមស៊ីវិលក្នុងស្រុក បានឲ្យដឹងថា មនុស្សជាង ៧០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសងសឹកដ៏ព្រៃផ្សៃនេះ។

វត្តមានរបស់អ្នកប្រយុទ្ធ CODECO បានពន្យារពេលការរកឃើញសាកសពអស់រយៈពេលជាច្រើនថ្ងៃ។ លោក Losa បានបន្តថា គិតត្រឹមថ្ងៃទី ១០ ខែឧសភា មានតែសាកសពចំនួន ២៥ ប៉ុណ្ណោះដែលត្រូវបានបញ្ចុះ ហើយសាកសពជាច្រើនទៀតនៅតែបាត់ខ្លួន ដោយរាយប៉ាយនៅជិតភូមិ Bassa ដែលជាតំបន់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត៕

ជម្លោះ

administrator

Related Articles