រន្ធត់! អ្នកគង្វាលចៀមរកឃើញ​មូលដ្ឋានទ័ពសម្ងាត់​អ៊ីស្រាអែលនៅ​អ៊ីរ៉ាក់ ប្រើវាយ​អ៊ីរ៉ង់តាមអាកាស

រន្ធត់! អ្នកគង្វាលចៀមរកឃើញ​មូលដ្ឋានទ័ពសម្ងាត់​អ៊ីស្រាអែលនៅ​អ៊ីរ៉ាក់ ប្រើវាយ​អ៊ីរ៉ង់តាមអាកាស

អ៊ីស្រាអែលបានបង្កើត​មូលដ្ឋាន​យោធា​សម្ងាត់​មួយ​នៅ​វាល​ខ្សាច់​ក្នុង​ទឹកដី​អ៊ីរ៉ាក់ មុន​ពេលផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ក្នុង​គោល​បំណង​ផ្តល់​ការការពារ​ផ្លូវ​អាកាស​សម្រាប់ប្រតិបត្តិការរបស់ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​វាយ​ប្រហារ​ទី​ក្រុង​តេហេរ៉ង់។ នេះ​បើ​តាម​របាយ​ការណ៍​របស់​កាសែត Wall Street Journal ។

មូលដ្ឋានទ័ពសម្ងាត់

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ចលនា​សម្ងាត់​នោះ​កើតឡើង​កាលពីខែកុម្ភៈកន្លង​ទៅ ដោយ​មូលដ្ឋាន​នៅ​ខេត្ត Anbar មាន​កងកម្លាំងពិសេស អង្គភាពស្វែងរក និងជួយ​សង្គ្រោះ​អ៊ីស្រាអែលបង្កើត​ឡើង​ ដើម្បី​ប្រើ​លើ​ការ​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង​ដែល​អាច​កើតមាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

យោង​តាម​សេចក្តី​រាយការណ៍​ ទីក្រុង Tel Aviv បាន​ផ្តល់​សេវាកម្ម​សម្ងាត់​របស់ខ្លួនលើ​យោធា​អាមេរិក​ បន្ទាប់​ពីយន្តហោះ​ចម្បាំង F-១៥ របស់​សហរដ្ឋ​អាមេរិក​ត្រូវបាន​បាញ់ទម្លាក់នៅជិត​ទី​ក្រុង Isfahan ខណៈ​អ៊ីស្រាអែលធ្វើការវាយប្រហារ​តាមអាកាសស្រប​គ្នា។

អ្វី​ដែល​គួរ​ឱ្យភ្ញាក់ផ្អើល​គឺ​មូលដ្ឋាន​ទ័ព​នេះ​មិន​បាន​រកឃើញដោយ​ភ្នាក់ងារ​សន្តិសុខអ៊ីរ៉ាក់​ទេ ប៉ុន្តែ​ដោយ​អ្នកគង្វាលចៀមម្នាក់​នៅតំបន់​នោះ សម្គាល់ឃើញ​សកម្មភាព​យោធាមិនធម្មតា រួមទាំង​ចលនា​ឧទ្ធម្ភាគចក្រ និង​ការបាញ់ប្រហារ និង​ជំរុញឱ្យកងកម្លាំង​អ៊ីរ៉ាក់​បើកការស៊ើបអង្កេតជាបន្ទាន់។

មូលដ្ឋានទ័ពអ៊ីស្រាអែលនៅអ៊ីរ៉ាក់

យ៉ាងណា អ៊ីស្រាអែលបាន​ធ្វើសកម្មភាព​យ៉ាងឆាប់រហ័ស និងធ្វើ​ការ​វាយប្រហារយ៉ាងខ្លាំង បណ្តាល​ឱ្យទាហានអ៊ីរ៉ាក់​ម្នាក់​ស្លាប់។ ពេលនោះ អ៊ីរ៉ាក់បាន​សួរអំពី​កាលៈទេសៈនៃឧប្បត្តិហេតុ ហើយ​សហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។

លោក Qais al-Mohammadi អនុប្រធានប្រតិបត្តិការកង​ទ័ព​អ៊ីរ៉ាក់​និយាយថា៖ «ប្រតិបត្តិការដ៏ធ្វេស​ប្រហែសនេះ​ត្រូវបានអនុវត្ត​ដោយ​គ្មានការ​សម្របសម្រួល ឬការយល់ព្រម»។

ផ្ទុយ​ទៅវិញ មន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់ទៀតបាន​សម្តែងការព្រួយបារម្ភ​ថា៖ «វាហាក់ដូចជា​មាន​កម្លាំង​មួយ​មាន​វត្តមាននៅលើដី​មុនពេលការវាយប្រហារ ដោយបានដកថយពីលើអាកាស និង​ធ្វើប្រតិបត្តិការហួស​ពីសមត្ថភាពរបស់អង្គភាព​របស់​យើង»។

ប្រតិបត្តិការយោធា

ដោយ​ឡែក លោក Tomer Bar នាយសេនាធិការកងទ័ពអាកាសអ៊ីស្រាអែល ធ្លាប់បាន​ថ្លែងថា៖ «កងកម្លាំងពិសេស​កំ​ពុងអនុវត្តប្រតិបត្តិការពិសេស អំឡុងពេល​ប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់»៕

administrator

Related Articles