ភ្ញាក់ផ្អើល! រថយន្តដឹកខ្សាច់បុកផ្ទះអ្នកស្រុកក្រឡាប់ផ្ងារជើង សំណាងគ្មានអ្នករងរបួស
ខេត្តបន្ទាយមានជ័យ៖ កើតឡើងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈរថយន្តដឹកខ្សាច់បានបុកសំយ៉ាបផ្ទះអ្នកស្រុក និងក្រឡាប់ផ្ងារជើង តែសំណាងល្អគ្មានជនរងគ្រោះឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ភូមិបឹងប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីបានឱ្យដឹងថា រថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកខ្សាច់ពេញមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងមកជើង ដោយមានល្បឿនលឿន។ លុះមកដល់ចំណុចផ្លូវកោង ស្រាប់តែបុកសំយ៉ាបផ្ទះមួយខ្នង បណ្តាលឱ្យបាក់ស្រុត…
