អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលជនបរទេសជិត ១០០០ នាក់ ពីបទល្មើស ONLINE SCAMS និងស្នាក់នៅខុសច្បាប់ពី៣ខេត្ត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលជនបរទេសជិត ១០០០ នាក់ ពីបទល្មើស ONLINE SCAMS និងស្នាក់នៅខុសច្បាប់ពី៣ខេត្ត

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១០ ឧសភា បានទទួលជនបរទេសសរុបចំនួន ៩៩៤ នាក់ ពីបណ្ដាខេត្តចំនួន ៣ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងការស្នាក់នៅខុសច្បាប់។

ជនបរទេសត្រូវបានឃាត់ខ្លួន

ក្នុងចំណោមជនបរទេសទាំង ៩៩៤ នាក់ មានស្ត្រី ៧៤ នាក់ និងមានជាតិសាសន៍ចំនួន ១៦ សញ្ជាតិ រួមមាន៖ ចិន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ឥណ្ឌា កេនយ៉ា ហ្គាណា លីបេរីយ៉ា និងកូរ៉េខាងត្បូង។

ជនបរទេសជាច្រើនសញ្ជាតិ

ជនបរទេសទាំងនេះត្រូវបានបញ្ជូនមកពីស្នងការដ្ឋាននគរបាលខេត្តចំនួន ៣ រួមមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងព្រះសីហនុ បន្ទាប់ពីកម្លាំងជំនាញបានធ្វើប្រតិបត្តិការបង្ក្រាបករណី ONLINE SCAMS ទ្រង់ទ្រាយធំ។

ប្រតិបត្តិការបង្ក្រាប

បច្ចុប្បន្ន ជនបរទេសទាំង ៩៩៤ នាក់ ត្រូវបានយកមករក្សាទុកនៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីបន្តនីតិវិធីច្បាប់ នៅមណ្ឌលត្រៀមបណ្តេញចេញបាទីជាលើកដំបូង។

នីតិវិធីច្បាប់មណ្ឌលត្រៀមបណ្តេញចេញជនបរទេសកំពុងរង់ចាំនីតិវិធី

administrator

Related Articles