ត្រាំបង្ហើបអាមេរិកប្រើភ្នែកទិព្វពីអវកាសឃ្លាំមើលអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ពេញ២៤ម៉ោង

ត្រាំបង្ហើបអាមេរិកប្រើភ្នែកទិព្វពីអវកាសឃ្លាំមើលអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់ពេញ២៤ម៉ោង

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងក្តៅគគុកជាថ្មីទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់បច្ចេកវិទ្យាយោធាកម្រិតខ្ពស់ ដើម្បីតាមដាននូវរាល់ចលនា ក្បែរទីតាំងរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់អ៊ីរ៉ង់។

Trump warning Iran

សារព័ត៌មាន APA ចុះផ្សាយថ្ងៃទី១១ ខែឧសភា នេះ ថា លោក ត្រាំ បានបញ្ជាក់ថា អាមេរិក នឹងមិនលើកលែងឱ្យនរណាម្នាក់ឡើយ ប្រសិនបើហ៊ានចូលទៅយក ឬប៉ះពាល់វត្ថុធាតុដើមនុយក្លេអ៊ែរទាំងនោះ។

នៅក្នុងកិច្ចសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យ លោក ត្រាំ ហាក់មិនសូវមានការព្រួយបារម្ភ ចំពោះវត្តមានអ៊ុយរ៉ាញ៉ូម ដែលនៅសេសសល់ក្នុងទឹកដីអ៊ីរ៉ង់នោះទេ បើទោះបីជាវាត្រូវបានគេជឿថា កំពុងកប់នៅក្រោមគំនរបាក់បែក នៃរោងចក្រនុយក្លេអ៊ែរ ដែលរងការវាយប្រហារកាលពីឆ្នាំមុនក៏ដោយ។ លោកបានថ្លែងដោយទំនុកចិត្តថា «យើង នឹងទៅយកវា នៅពេលណាមួយ ដែលយើងចង់បាន ព្រោះយើងបានដាក់វាឱ្យស្ថិត នៅក្រោមការតាមដានយ៉ាងដិតដល់ជាទីបំផុត»។

Space Force surveillance

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ លោក ត្រាំ បានលើកសរសើរពីសមត្ថភាពរបស់ «កងកម្លាំងអវកាស» (Space Force) ដែលលោកជាអ្នកបង្កើតឡើង ដោយលោកអះអាងថា កងកម្លាំងនេះ កំពុងឃ្លាំមើលពីលើអាកាស ២៤ ម៉ោងលើ ២៤ ម៉ោង ប្រៀបដូចជាភ្នែកទិព្វពីអវកាសអ៊ីចឹង។ លោកបានបន្ថែមទាំងសម្តីបែបកំប្លែងលាយឡំភាពម៉ឺងម៉ាត់ថា បើមាននរណាម្នាក់ដើរចូលទៅជិតទីតាំងនោះ អាមេរិកមិនត្រឹមតែដឹងឡើយ ប៉ុន្តែថែមទាំងអាចស្គាល់ដល់ឈ្មោះ អាសយដ្ឋាន និងលេខអត្តសញ្ញាណប័ណ្ណរបស់បុគ្គលនោះទៀតផង ហើយអាមេរិក នឹង «កម្ទេច» ពួកគេចោលតែម្តង៕

administrator

Related Articles