admin

administrator

លោក ត្រាំ ដឹកនាំ Elon Musk និង Tim Cook ចរចារកស៊ីយក្សនៅចិន

នៅក្នុងដំណើរទៅកាន់ទីក្រុងប៉េកាំងលើកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានទៅតែម្នាក់ឯងនោះទេ ប៉ុន្តែលោកបាននាំយកមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន ១៦រូប ទៅជាមួយផងដែរ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ យោងតាមសារព័ត៌មាន UPI កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សេតវិមាន បានបញ្ចេញបញ្ជីឈ្មោះអ្នកជំនួញខ្លាំងៗទាំងនោះ ដែលក្នុងនោះរួមមានទាំង…

ប្រតិបត្តិការឆ្លងខេត្ត៖ អាវុធហត្ថតាកែវវាយរុកខ្ទប់បណ្តាញគ្រឿងញៀន ឃាត់ខ្លួន១០នាក់ ដកហូតអាវុធខ្លី

តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការវាយរុកខ្ទប់បណ្តាញគ្រឿងញៀនឆ្លងខេត្ត ឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ព្រមទាំងអាវុធខ្លីមួយដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការពាក់ព័ន្ធ។ យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦…

រដ្ឋលេខាធិការក្រសួងព័ត៌មាន លើកឡើងពីការកសាងជាតិឲ្យខ្លាំងក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ថ្មី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានបង្ហោះសារិការណ៍តាមហ្វេសប៊ុកផ្លូវការរបស់លោក ដោយគូសបញ្ជាក់ថា «ខ្មែរត្រូវតែខ្លាំង» ដោយរំលឹកពីភាពរុងរឿងក្នុងអតីតកាល និងការធ្លាក់ចុះដល់ចំណុចសូន្យក្នុងសម័យប៉ុល ពត (១៩៧៥-១៩៧៩)។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩មក កម្ពុជាបានចាប់ផ្ដើមងើបឡើងវិញ ដោយសារថ្នាក់ដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសចេញពីភាពទទេស្អាត ឆ្ពោះទៅរកសន្តិភាព…

អាល្លឺម៉ង់-អ៊ុយក្រែន រួមដៃអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់ វាយប្រហារចម្ងាយឆ្ងាយ

ប្រទេសអាល្លឺម៉ង់ប្រកាសពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែនក្នុងការអភិវឌ្ឍអាវុធបច្ចេកវិទ្យាខ្ពស់ វាយប្រហារបានចម្ងាយឆ្ងាយ និងមានសមត្ថភាពខ្លាំងជាងមុន។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានថ្លែងនៅទីក្រុងគៀវថា ទីក្រុងប៊ែរឡាំងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រព័ន្ធអាវុធថ្មីៗដោយសហការជាមួយអ៊ុយក្រែន។ លោកបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនេះជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅសំខាន់នៃដំណើរទស្សនកិច្ច។ លោក Pistorius បានលើកឡើងថា ការផ្តោតសំខាន់គឺទៅលើការអភិវឌ្ឍរួមគ្នានៃប្រព័ន្ធដ្រូនទំនើបៗគ្រប់ចម្ងាយ ជាពិសេសក្នុងតំបន់នៃការវាយប្រហារដ៏ជ្រៅ ដែលសំដៅដល់សមត្ថភាពបំផ្លាញគោលដៅសំខាន់ៗយ៉ាងជ្រៅក្នុងទឹកដីសត្រូវ។ អ្នកវិភាគបានលើកឡើងថា ដៃគូណាតូអឺរ៉ុបមានចន្លោះប្រហោងក្នុងវិស័យអាវុធរយៈចម្ងាយឆ្ងាយ…

ផ្ទុះហិង្សា! ក្រោយឈ្លោះគ្នាលេងបាល់ យុវជនម្នាក់យកកាំបិតកាប់សម្លាញ់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ករណីហិង្សាដ៏រន្ធត់មួយបានកើតឡើង ខណៈយុវជនម្នាក់បានយកកាំបិតប៉័ងតោដងដែក កាប់សម្លាញ់របស់ខ្លួន ដោយសារការឈ្លោះប្រកែកគ្នាពេលលេងបាល់កាលពីថ្ងៃមុន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗ។ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅភូមិតាអំ ឃុំប្រាសាទ…

នាយករដ្ឋមន្ត្រីកាតាព្រមានអ៊ីរ៉ង់កុំប្រើច្រកសមុទ្រ Hormuz ជាសន្លឹកបៀសង្កត់សង្គ្រោះតំបន់ឈូងសមុទ្រ

ក្រសួងការបរទេសកាតា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ថា នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani បានដាស់តឿនរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កុំឱ្យប្រើច្រកសមុទ្រ Hormuz ជា «ឧបករណ៍សម្រាប់ដាក់សម្ពាធ»…

ឈីលីបន្លឺសំឡេងរោទិ៍! ករណីវីរុស Hanta ផ្ទុះខ្លាំង អត្រាស្លាប់ជិត ៣៣%

ឈីលីកំពុងប្រឈមមុខនឹងវិបត្តិសុខាភិបាលដ៏ធ្ងន់ធ្ងរមួយ បន្ទាប់ពីមេរោគ Hanta បានផ្ទុះឡើងយ៉ាងខ្លាំងក្លា ដោយមានអត្រាអ្នកឆ្លងស្លាប់ខ្ពស់គួរឱ្យព្រួយបារម្ភ។ នៅថ្ងៃទី១០ ខែឧសភា មន្ត្រីសុខាភិបាលឈីលីបានប្រកាសបង្កើនកម្រិតប្រកាសអាសន្ន បន្ទាប់ពីរកឃើញករណីឆ្លងកើនឡើងយ៉ាងគំហុកតាំងពីដើមឆ្នាំ ២០២៦។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាមេរិកខាងត្បូង ឈីលីបានកត់ត្រាករណីឆ្លងវីរុស Hanta ចំនួន ៣៩ ករណីគិតត្រឹមដើមខែឧសភា ឆ្នាំ ២០២៦ ដោយក្នុងនោះមានអ្នកជំងឺប្រមាណ ៣៣%…

ខ្ទាស់មេជនខិលខូច​៤នាក់​លួចម៉ូតូ​ដើរកាត់ខេត្ត សារភាពរហូត៤លើក! (មានវីដេអូ)

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន ០៤ នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួចម៉ូតូឆ្លងខេត្ត និងរាជធានីជាច្រើនលើក ត្រូវបាននគរបាលស្រុកគងពិសី ស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពួកគេគ្រោងចូលមកប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅវេលាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ អនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១១:៣០ យប់ នគរបាលស្រុកគងពិសី បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៣…

ចោរលួចម៉ូតូជិះរត់គេចទៅបុករថយន្តពីក្រោយ បាក់ជើងជាប់ឃុំ (មានវីដេអូ)

ខេត្តកំពង់ស្ពឺ៖ ចោរលួចម៉ូតូម្នាក់បានសម្រេចជោគជ័យក្នុងការលួចយកម៉ូតូអ្នកលក់ដូរម្នាក់នៅតាមដងផ្លូវជាតិលេខ៣ តែជិះរត់គេចមិនផុត ដោយបានបុករថយន្តពីក្រោយបណ្ដាលឲ្យរងរបួសបាក់ជើង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៣ទាបភ្លឺ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា នាង អាយុ៣៨ឆ្នាំ…

ជនបរទេសជិត១ពាន់នាក់ពាក់ព័ន្ធ Online Scams ត្រូវបានបញ្ជូនទៅមណ្ឌលអន្តោប្រវេសន៍បាទី

ភ្នំពេញ៖ ក្រោមការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលជនបរទេសសរុប ៩៩៤នាក់…