ឃាត់ខ្លួនជនជាតិចិន៣នាក់សង្ស័យបង្ខាំង-ជំរិតទារប្រាក់ សមាជិករួមជាតិក្នុងបុរីប៉េងហួត

ឃាត់ខ្លួនជនជាតិចិន៣នាក់សង្ស័យបង្ខាំង-ជំរិតទារប្រាក់ សមាជិករួមជាតិក្នុងបុរីប៉េងហួត

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងរហ័សលើករណីឃុំឃាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ស្របពេលដែលជនរងគ្រោះជាជនជាតិចិនម្នាក់រត់រួចខ្លួនមកដាក់ពាក្យបណ្តឹង។

យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក CONG ZHISHENG អាយុ៤២ឆ្នាំ ជនជាតិចិន បានចូលទៅបដិវត្តន៍ចំណុចក្នុងបុរីប៉េងហួត គម្រោង The Star Diamond ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបានរៀបរាប់ថា នៅវេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃដដែល មានក្រុមជនសង្ស័យជនជាតិចិនចំនួន ៣នាក់ បានធ្វើសកម្មភាពបង្ខាំងគាត់ ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ព្រមទាំងលួចយកសម្ភារមានតម្លៃនៅក្នុងផ្ទះមួយចំនួនទៀតផង។

រូបភាពកន្លែងកើតហេតុ

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមជំនាញយ៉ាងយកចិត្តទុកដាក់។

រូបភាពជនសង្ស័យ

រហូតមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់បានយ៉ាងផុលផុស នៅចំណុចបុរីប៉េងហួត ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ដដែល។

រូបភាពឃាត់ខ្លួន

ជនសង្ស័យទាំង ៣នាក់រួមមាន៖ ទី១. ឈ្មោះ LIU PING ភេទប្រុស អាយុ ៤៣ឆ្នាំ, ទី២. ឈ្មោះ XIAO ZAILIN ភេទប្រុស អាយុ ៤០ឆ្នាំ និង ទី៣. ឈ្មោះ ZHANG SHIXIONG ភេទប្រុស អាយុ ៣៣ឆ្នាំ។

រូបភាពភស្តុតាង

បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៣នាក់កំពុងត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការសាកសួរនៅទីស្នាក់ការ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់បន្តទៀត៕

administrator

Related Articles