ឈីលីកំពុងប្រឈមវិបត្តិវីរុសហាន់តាសាហាវ ឆក់យកជីវិត១៣នាក់ហើយក្នុងឆ្នាំនេះ

ឈីលីកំពុងប្រឈមវិបត្តិវីរុសហាន់តាសាហាវ ឆក់យកជីវិត១៣នាក់ហើយក្នុងឆ្នាំនេះ

ឈីលី៖ ស្ថានភាពការឆ្លងវីរុសហាន់តានៅប្រទេសឈីលីកំពុងធ្ងន់ធ្ងរ បន្ទាប់ពីទិន្នន័យពីក្រសួងសុខាភិបាលឈីលីបានបង្ហាញថា គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានអ្នកឆ្លងសរុបចំនួន ៣៩ករណី ក្នុងនោះអ្នកស្លាប់បានកើនដល់ ១៣នាក់ហើយ ដែលរីករាលដាលនៅតាម ៩ក្នុងចំណោម ១៦តំបន់របស់ប្រទេសនេះ។

វីរុសហាន់តានៅឈីលី

គួរកត់សម្គាល់ថា កាលពីមុនឈីលីធ្លាប់មានករណីឆ្លង ៤៤ករណី ស្លាប់៨នាក់ អត្រាមរណភាព ១៨% ប៉ុន្តែឆ្នាំនេះអត្រាស្លាប់បានកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។

យោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសហាន់តាអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីឆ្លងនៅឡើយទេ។ ការឆ្លងកើតឡើងតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ ដូចជាកណ្តុរ កំប្រុក និងសំពោច តាមរយៈទឹកនោម លាមក និងទឹកមាត់របស់វា។

ការរីករាលដាលវីរុសហាន់តា

អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា ហានិភ័យនៃការរាលដាលជាសកលមានកម្រិតទាប ព្រោះវីរុសនេះមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ។ រោគសញ្ញារួមមាន អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល និងពិបាកដកដង្ហើម ខណៈករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម។ បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលជាក់លាក់នៅឡើយទេ។

administrator

Related Articles