ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបសកម្មភាពលួច (គាស់ផ្ទះ) ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចប្រឡាយលូស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥:៣៥ នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ អ៊ុក ច័ន្ទចេនឡា ហៅ ជេម ភេទប្រុស អាយុ ៤១ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីលួចកុំព្យូទ័រយួរដៃ កាលពីវេលាម៉ោង ០១:៣០ នាទីអធ្រាត្រ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
សម្ភារៈដកហូតរួមមាន កុំព្យូទ័រយួរដៃចំនួន ១គ្រឿង ម៉ាក Asus Rog Strix ពណ៌ប្រផេះ ដែលត្រូវបានប្រគល់ជូនជនរងគ្រោះវិញរួចរាល់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
