ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន ពង្រឹងចំណងសាមគ្គីភាពយុវជនទ្វេភាគី

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន ពង្រឹងចំណងសាមគ្គីភាពយុវជនទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

ជំនួបយុវជនគណបក្សប្រជាជនកម្ពុជា-ឯកអគ្គរដ្ឋទូតចិន

ជំនួបនេ�់ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

គណៈប្រតិភូយុវជនគណបក្សប្រជាជន

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំយុវជនគណបក្សសំខាន់ៗ រួមមាន៖ លោក រិន វីរៈ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃយុវជនគណបក្សថ្នាក់កណ្តាល លោក ឡាវ វ៉ាន់ និងលោកស្រី នេត ធីតាវិឈុណា

ដោយ ៖ សិលា

administrator

Related Articles