រាជរដ្ឋាភិបាលបន្តប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារលើកទី២១ ក្រោមប្រធានបទពង្រឹងសេដ្ឋកិច្ចគ្រួសារ

រាជរដ្ឋាភិបាលបន្តប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារលើកទី២១ ក្រោមប្រធានបទពង្រឹងសេដ្ឋកិច្ចគ្រួសារ

ពិធីប្រារព្ធទិវាគ្រួសារភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៥ ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាអង្គភាពរៀបចំ។ គោលបំណងគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល។ សម្រាប់ឆ្នាំ២០២៦នេះ ទិវាត្រូវបានប្រារព្ធក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»។ សេដ្ឋកិច្ចគ្រួសារសម្តេចបានបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ជាទ្រព្យសកម្មដ៏រឹងមាំដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ទិវានេះក៏មានការជួបជុំអបអរសាទរ ចែករំលែកចំណេះដឹង និងផ្សព្វផ្សាយគុណតម្លៃគ្រួសារតាមរយៈវីដេអូអប់រំខ្លីៗ ដើម្បីអប់រំកូនចៅឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។ នេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ឧសភា ២០២៦។ ដោយ៖ សិលា

administrator

Related Articles