ខេត្តកំពង់ចាមបន្តយុទ្ធនាការប្រឆាំង Online Scams ទោះគ្មានបទល្មើសកើតឡើង

ខេត្តកំពង់ចាមបន្តយុទ្ធនាការប្រឆាំង Online Scams ទោះគ្មានបទល្មើសកើតឡើង

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តពង្រឹងការបង្ក្រាប និងសម្អាតបទល្មើស Online Scams នៅក្នុងភូមិសាស្ត្រខេត្ត បើទោះបីជាមិនធ្លាប់មានករណីនេះកើតឡើងពីមុនក៏ដោយ។

រូបភាពកិច្ចប្រជុំ

ការបញ្ជាក់បែបនេះរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ លោកអភិបាលខេត្តបានមានប្រសាសន៍ថា បទល្មើស Online Scams នៅខេត្តកំពង់ចាម គឺពីមុនក៏មិនមាន បច្ចុប្បន្នក៏មិនមានដែរ។

រូបភាពកិច្ចប្រជុំ

លោកអភិបាលខេត្តបន្តថា វិធានការរដ្ឋបាលបច្ចុប្បន្នបានដើរដល់ជំហានទី២ ដោយជុំទី១ សមត្ថកិច្ចបានដើរធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៦៩១ទីតាំង និងបានចែកជូននូវអនុក្រឹត្យលេខ០៣ និងច្បាប់ស្ដីអំពីការប្រយុទ្ធប្រឆាំង Online Scams។

រូបភាពកិច្ចប្រជុំ

លើសពីនេះ សមត្ថកិច្ចបានធ្វើរដ្ឋបាលចំហរតាមទីសាធារណៈ និងដងផ្លូវនៅពេលយប់ ដោយប្រទះឃើញករណីដឹកជញ្ជូនមនុស្សឆ្លងកាត់ពីតំបន់កំពុងបង្ក្រាបធំៗ មកលាក់ខ្លួននៅខេត្តកំពង់ចាម។ សមត្ថកិច្ចបានបង្ក្រាបបានចំនួន ៣ករណី ជនសង្ស័យ ១៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ កាលពីចុងខែមេសាកន្លងទៅ។

រូបភាពកិច្ចប្រជុំ

បន្ថែមពីនេះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ជុំទី១ គឺការទប់ស្កាត់ បង្ការ និងបង្ក្រាប រីឯជុំទី២ គឺបង្ក្រាប និងបោសសម្អាតឱ្យស្អាតរាល់អ្នកពាក់ព័ន្ធក្នុងបទល្មើសនេះ ពោលគឺសម្អាតផ្ទះ សម្អាតអង្គភាព កុំឱ្យពាក់ព័ន្ធនូវបទល្មើស Online Scams នេះឡើយ។

រូបភាពកិច្ចប្រជុំ

រូបភាពកិច្ចប្រជុំ

រូបភាពកិច្ចប្រជុំ

ដោយ៖ តារា

administrator

Related Articles