ព្រះសង្ឃមួយអង្គប្រព្រឹត្តអំពើអសីលធម៌ រំលោភសិស្សានុសិស្សអាយុ១៣ឆ្នាំក្នុងបរិវេណវត្ត

ព្រះសង្ឃមួយអង្គប្រព្រឹត្តអំពើអសីលធម៌ រំលោភសិស្សានុសិស្សអាយុ១៣ឆ្នាំក្នុងបរិវេណវត្ត

ខេត្តស្វាយរៀង ៖ កើតមានហេតុការណ៍រន្ធត់មួយ នៅពេលដែលព្រះសង្ឃមួយអង្គបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារីអាយុត្រឹមតែ១៣ឆ្នាំ ដែលកំពុងសិក្សានៅសាលាដែលស្ថិតក្នុងបរិវេណវត្ត។

រូបភាពព័ត៌មាន

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ព្រះសង្ឃរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃាត់ខ្លួនរួចហើយ។

សូមបញ្ជាក់ថា ការប្រព្រឹត្តរបស់ព្រះសង្ឃរូបនេះ ពិតជាទោសធ្ងន់ធ្ងរបំផុត ទាំងខាងផ្លូវច្បាប់ និងផ្លូវព្រះពុទ្ធសាសនា។ សង្ឃដែលគ្មានសីលធម៌បែបនេះ ទោះបីប្រព្រឹត្តជាបុគ្គលក៏ដោយ ក៏ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាទាំងមូល ជាពិសេសជនរងគ្រោះជាអនីតិជនថែមទៀត។

រូបភាពព័ត៌មាន

យើងសូមអំពាវនាវដល់មន្ត្រីអនុវត្តច្បាប់ សូមចាត់វិធានការនីតិវិធីឱ្យបានតឹងរ៉ឹងបំផុត ដើម្បីជាមេរៀន និងជាការព្រមានដល់អ្នកដទៃទៀត។ ការលាក់បាំងបញ្ហាមិនមែនជាដំណោះស្រាយឡើយ តែការពង្រឹងការប្រតិបត្តិធម៌វិន័យតាមទីអារាមទើបធ្វើឱ្យព្រះពុទ្ធសាសនារបស់យើងថ្កើងថ្កាន៕

ដោយ ៖ សិលា

administrator

Related Articles