ឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាំក្រុមគ្រួសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងញាតិមិត្ត ដែលបានរំលែកមរណទុក្ខឪពុកបង្កើត

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាំក្រុមគ្រួសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងញាតិមិត្ត ដែលបានរំលែកមរណទុក្ខឪពុកបង្កើត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងញាតិមិត្តទាំងអស់ ដែលបានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់លោកឪពុកបង្កើត ឧបាសក ណុប ខន។

រូបភាពសារលិខិតថ្លែងអំណរគុណ

លោកឪពុក ឧបាសក ណុប ខន បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩:១៦នាទី ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងលិខិតថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក្នុងនាមជាកូនបង្កើត បានថ្លែងអំណរព្រះគុណដល់ព្រះថេរានុថេរៈ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោកជំទាវ ពុំ ចន្ទីនី តំណាងកាកបាទក្រហមកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម សាយ សំអាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ព្រមទាំងថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់។

រូបភាពពិធីបុណ្យសព

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក៏បានថ្លែងអំណរគុណដល់អស់លោក លោកស្រី ដែលបានផ្តល់កិត្តិយសចូលរួមរំលែកទុក្ខតាមរយៈសាររំលែកទុក្ខ បច្ច័យ ការដាក់កម្រងផ្កា ពិធីបូជាសព និងបុណ្យគម្រប់៧ថ្ងៃ។ ជាមួយគ្នានេះ ក៏សូមអរគុណដល់ក្រុមការងាររៀបចំបុណ្យសព ដែលបានធ្វើឲ្យពិធីប្រព្រឹត្តទៅដោយរលូន។

រូបភាពក្រុមគ្រួសារ

ជាទីបញ្ចប់ ក្រុមគ្រួសារនៃសព សូមបួងសួងដល់គុណព្រះរតនត្រ័យ សូមជួយបីបាច់ថែរក្សា និងប្រទានពរជ័យសិរីមង្គលជូនដល់ព្រះថេរានុថេរៈ ថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់ សូមមានសុខភាពល្អ និងជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

administrator

Related Articles