ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម ដោយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប នៅចំណុចភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២ នាក់រួមមាន៖ ទី១/ ឈ្មោះ សុឹម ភួង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចានទាប ឃុំសំរោង ស្រុកត្រាំកក់ និងទី២/ ឈ្មោះ ម៉ម ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាចំនួន ៩ កញ្ចប់ ទម្ងន់ ២.២៧ក្រាម (ថ្លឹងទាំងសំបកថង់) ទូរស័ព្ទដៃចំនួន ៤ គ្រឿង និងសម្ភារសេពថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា
