គំនុំបាល់ទាត់នាំហិង្សា! យុវជនរងរបួសធ្ងន់ត្រូវគេកាប់ពោះពេលទៅលាងដៃ

គំនុំបាល់ទាត់នាំហិង្សា! យុវជនរងរបួសធ្ងន់ត្រូវគេកាប់ពោះពេលទៅលាងដៃ

ខេត្តបន្ទាយមានជ័យ៖ ករណីអំពើហិង្សាដ៏រន្ធត់មួយបានកើតឡើង ដោយបុរសវ័យក្មេងម្នាក់ត្រូវបានគេយកកាំបិតកាប់ស្វិតពោះ បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីមានគំនុំពេលលេងបាល់ទាត់ជាមួយគ្�ាកាលពីថ្ងៃមុន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៦ ក្នុងភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ា ចយ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិតាអំ បានយកកាំបិតតាំងតោដងដែកកាប់ទៅលើជនរងគ្រោះឈ្មោះ ថូវ មិញ ភេទប្រុស អាយុ ២១ឆ្នាំ ដែលរស់នៅក្នុងភូមិតែមួយ។

លោកអធិការបន្ថែមថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅលាងដៃនិងទឹកពាងនៅផ្ទះរបស់ឈ្មោះ សារី ចាន់ធី អាយុ ៦៨ឆ្នាំ ក្នុងភូមិតែមួយ។ ខណៈនោះ ជនល្មើសបានស្ទុះមកកាប់ជនរងគ្រោះចំនួន ១ កាំបិតត្រង់ពោះ បណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកកាំបិតនៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ កើតចេញពីគំនុំគ្នាកាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦ ពេលលេងបាល់ទាត់ជាមួយគ្នា ហើយបានឈ្លោះប្រកែកគ្នា។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

administrator

Related Articles