អាជ្ញាធរអប្សរាចេញសេចក្តីណែនាំតឹងរឹង ក្នុងរដូវវស្សានៅតំបន់អង្គរ
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ស្តីពីការរឹតបន្តឹងវិធានការការពារ សុវត្ថិភាព និងក្រមសីលធម៌សម្រាប់អ្នកចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុងរដូវវស្សាដែលជិតឈានចូលមកដល់។ គោលបំណងសំខាន់គឺដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងថែរក្សាតម្លៃនៃបេតិកភណ្ឌពិភពលោក។ យោងតាមសេចក្តីណែនាំ ភ្ញៀវទេសចរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចតយានយន្ត ឬឈរនៅក្រោមដើមឈើធំៗ នៅពេលមានខ្យល់កន្ត្រាក់ ឬភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលឱ្យបាក់មែក ឬដួលរំលំដើមឈើ។ ក្នុងករណីមានភ្លៀងផ្គររន្ទះ សូមជៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក…
