អាមេរិកខាតប្រាក់ជាង២៩ពាន់លានដុល្លារក្នុងសង្គ្រាមអ៊ីរ៉ង់ ឥតឃើញទីបញ្ចប់

អាមេរិកខាតប្រាក់ជាង២៩ពាន់លានដុល្លារក្នុងសង្គ្រាមអ៊ីរ៉ង់ ឥតឃើញទីបញ្ចប់

សហរដ្ឋអាមេរិកបានចំណាយថវិកាជាង ២៩ពាន់លានដុល្លាររួចហើយ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈគោលដៅនៅតែមិនទាន់ច្បាស់លាស់ និងគ្មានសញ្ញានៃការបញ្ចប់សង្គ្រាមនេះឡើយ។

រូបភាពពាក់ព័ន្ធ

ការលាតត្រដាងនេះធ្វើឡើងដោយលោក Jay Hurst មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុនៃមន្ទីរបញ្ចកោណ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងក្នុងសវនាការគណៈកម្មាធិការផ្តល់ថវិកានៃសភាតំណាងរាស្ត្រ លោក Hurst បានបញ្ជាក់ថា តួលេខដំបូងមានត្រឹម ២៥ពាន់លានដុល្លារ ប៉ុន្តែក្រោយការត្រួតពិនិត្យឡើងវិញ បានកើនដល់ជិត ២៩ពាន់លានដុល្លារ ដោយសារការធ្វើបច្ចុប្បន្នភាពលើថ្លៃជួសជុល ការផ្លាស់ប្តូរគ្រឿងបរិក្ខារ និងចំណាយប្រតិបត្តិការទូទៅ។ ទោះយ៉ាងណា តួលេខនេះមិនទាន់រាប់បញ្ចូលតម្លៃខូចខាតមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ានៅឡើយទេ។

សូមរំលឹកថា កាលពីចុងខែមេសា អាមេរិកបានចំណាយប្រមាណ ២៥ពាន់លានដុល្លារក្នុងប្រតិបត្តិការយោធា «Epic Fury» ដែលភាគច្រើនចំណាយលើគ្រាប់រំសេវ និងយុទ្ធភណ្ឌ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles