ថ្នាក់ដឹកនាំអាស៊ែបៃហ្សង់ជួបសម្តេចតេជោ ហ៊ុន សែន ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការ សន្តិសុខស្បៀង-ថាមពល

ថ្នាក់ដឹកនាំអាស៊ែបៃហ្សង់ជួបសម្តេចតេជោ ហ៊ុន សែន ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការ សន្តិសុខស្បៀង-ថាមពល

សម្តេចតេជោ ហ៊ុន សែន ទទួលជួបតំណាងអាស៊ែបៃហ្សង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យលោក អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព។

ជំនួបទ្វេភាគី

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូ និងចាត់ទុកដំណើរទស្សនកិច្ចនេះជាការរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ ពិភាក្សាការងារ លោកតំណាងអាស៊ែបៃហ្សង់បានកោតសរសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានលើកឡើងពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។

សម្តេចតេជោ ហ៊ុន សែន

ជាការឆ្លើយតប សម្តេចតេជោបានសម្ដែងការរីករាយ និងសង្កត់ធ្ងន់ថា កម្ពុជាមានសន្តិសុខស្បៀង រីឯអាស៊ែបៃហ្សង់សម្បូរសន្តិសុខថាមពល ដែលប្រទេសទាំងពីរអាចបំពេញគ្នាទៅវិញទៅមក។ ថតរូបអនុស្សាវរីយ៍ សម្តេចបានជូនពរឱ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាស៊ែបៃហ្សង់ប្រកបដោយជោគជ័យ៕

រូបភាពជំនួប
រូបភាពជំនួប
រូបភាពជំនួប
រូបភាពជំនួប
រូបភាពជំនួប
រូបភាពជំនួប
រូបភាពជំនួប
រូបភាពជំនួប

ដោយ៖ សិលា

administrator

Related Articles