ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយដ៏មានបទពិសោធន៍ បានថ្លែងជាថ្មីថា «ថៃលឿង ថៃក្រហម គឺជាសៀម» ដោយព្រមានដល់ប្រជាពលរដ្ឋខ្មែរកុំឱ្យជឿលើល្ខោននយោបាយជាតិនិយមរបស់ថៃ។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងនៅថ្ងៃទី១១ ខែឧសភា ថា ថៃកំពុងបន្លប់បន្លំចង់បន្តប្លន់ទឹកដីកម្ពុជា ដូច្នេះកម្ពុជាមិនត្រូវជឿ និងមិនត្រូវលេងល្ខោនជាមួយថៃឡើយ។ លោកអះអាងថា បើកម្ពុជាហ៊ានជឿ ហើយចូលលេង នឹងបន្តខាតបង់ថែមទៀត។
លោកបណ្ឌិតបានបញ្ជាក់ថា ការសន្និដ្ឋាននេះត្រូវបានលោកសរសេរក្នុងនិក្ខេបបទថ្នាក់បណ្ឌិតតាំងពីឆ្នាំ២០១២ ហើយបានបន្តច្រៀងបទនេះរំឭកដល់ប្រជាពលរដ្ឋខ្មែរឱ្យចងចាំជានិច្ច។

ដោយ ៖ សិលា
