វិបត្តិនាំចេញសាច់មាន់ថៃ៖ ចិនហាមឃាត់ ជម្លោះមជ្ឈិមបូព៌ាធ្វើឱ្យស្ថានការកាន់តែអាក្រក់

វិបត្តិនាំចេញសាច់មាន់ថៃ៖ ចិនហាមឃាត់ ជម្លោះមជ្ឈិមបូព៌ាធ្វើឱ្យស្ថានការកាន់តែអាក្រក់

ការនាំចេញសាច់មាន់របស់ប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរទាំងបរិមាណ និងតម្លៃ ក្រោយប្រទេសចិនបានហាមឃាត់ការនាំចូលសាច់មាន់ និងបក្សីពីរោងចក្រកែច្នៃភាគច្រើនរបស់ថៃ ព្រមទាំងជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

វិបត្តិនាំចេញមាន់ថៃ

លោក Kukrit Areepakorn អ្នកគ្រប់គ្រងសមាគមអ្នកនាំចេញកែច្នៃសាច់មាន់ថៃ បានឱ្យដឹងថា ចិនបានបិទការនាំចូលសាច់មាន់ពីរោងចក្រកែច្នៃភាគច្រើនរបស់ថៃ ក្រោយពីការរឹតបន្តឹងស្តង់ដារផលិតកម្ម និងការត្រួតពិនិត្យអនាម័យ។ ការនេះអាចកាត់បន្ថយការនាំចេញទៅកាន់ទីផ្សារចិនជាង ៥០% ខណៈពីមុនមករោងចក្រថៃចំនួន ២២ អាចនាំចេញទៅចិន ប៉ុន្តែពេលនេះនៅសល់តែ ៥ ប៉ុណ្ណោះ។

បច្ចុប្បន្ន មន្ទីរបង្កាត់សត្វថៃកំពុងចរចាលើបញ្ហានាំចេញជាមួយរដ្ឋាភិបាលចិន។ ដោយឡែក ជម្លោះនៅមជ្ឈិមបូព៌ាក៏បានរារាំងការនាំចេញទៅកាន់តំបន់នោះ និងបង្កើនថ្លៃដឹកជញ្ជូនទៅអឺរ៉ុបយ៉ាងខ្លាំង ដោយបង្ខំឱ្យបង្វែរទិសដៅដឹកកាត់តាម Cape of Good Hope នៅអាហ្វ្រិកខាងត្បូង។

ផលប៉ះពាល់លើការនាំចេញ

វិបត្តិនេះកាន់តែធ្ងន់ធ្ងរឡើងដោយតម្លៃប្រេងខ្ពស់ កំណើនថ្លៃចំណីសត្វ និងកង្វះខាតផ្លាស្ទិកសម្រាប់វេចខ្ចប់។ កត្តាទាំងនេះបានបណ្តាលឱ្យការនាំចេញសាច់មាន់ថៃធ្លាក់ចុះ ២% នៅខែមករា និងកុម្ភៈ ហើយអាចធ្លាក់ចុះគំហុកពេញមួយឆ្នាំ។

ឆ្នាំមុន ថៃកើបចំណូលប្រមាណ ១៥៦ ប៊ីលានបាត ពីការនាំចេញសាច់មាន់ ១,៣ លានតោន។ ការនាំចេញទៅចិននឹងថយចុះមកត្រឹម ៤-៥ ម៉ឺនតោននៅឆ្នាំនេះ ពី ១សែនតោនឆ្នាំមុន។ ការនាំចេញទៅមជ្ឈិមបូព៌ារំពឹងថាគ្មានទេ ខណៈសហភាពអឺរ៉ុបអាចស្រូបបាន ១,៧-១,៨សែនតោន និងអង់គ្លេស ២សែនតោន ប៉ុន្តែថ្លៃដឹកជញ្ជូនកំពុងកើនឡើង។

ទីផ្សារជប៉ុន ដែលជាទីផ្សារនាំចេញធំជាងគេរបស់ថៃ (៥សែនតោន ឬ ៥០% នៃការនាំចេញ) កំពុងមានបញ្ហាខ្វះខាតវេចខ្ចប់ប្លាស្ទិកដោយសារជម្លោះមជ្ឈិមបូព៌ា។ ការប្រើប្រាស់សាច់មាន់ក្នុងស្រុកថៃវិញក៏នៅតែខ្សោយដដែល។

administrator

Related Articles