រញ្ជួយដី ៤.៦ រ៉ិចទ័រ អង្រួនក្បែរក្រុងតេហេរ៉ង់ ប្រជាពលរដ្ឋភ្ញាក់ផ្អើល តែមិនទាន់មានរបាយការណ៍ខូចខាត

រញ្ជួយដី ៤.៦ រ៉ិចទ័រ អង្រួនក្បែរក្រុងតេហេរ៉ង់ ប្រជាពលរដ្ឋភ្ញាក់ផ្អើល តែមិនទាន់មានរបាយការណ៍ខូចខាត

តេហេរ៉ង់៖ មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់បានចេញសេចក្តីប្រកាសឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ បានកើតឡើងនៅយប់ថ្ងៃអង្គារ ទី១២ ឧសភា ដោយមានចំណុចកណ្តាលនៅក្បែរទីក្រុង Pardis ភាគខាងកើតនៃរដ្ឋធានីតេហេរ៉ង់។

រញ្ជួយដីអ៊ីរ៉ង់

ការរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង ២០:១៦ នាទី (ម៉ោងក្នុងស្រុក) ក្នុងជម្រៅប្រហែល ១០ គីឡូម៉ែត្រ ដែលបណ្តាលឲ្យមានរំញ័រដឹងបាននៅតាមសង្កាត់មួយចំនួននៃទីក្រុងតេហេរ៉ង់ និងតំបន់ជុំវិញ។

ប្រភពព័ត៌មានពីទីភ្នាក់ងារ Anadolu ដកស្រង់ការប្រកាសរបស់មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់បានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយស្ថិតនៅត្រង់ព្រំប្រទល់ខេត្តតេហេរ៉ង់ និងខេត្តម៉ាហ្សាន់ដារ៉ាន់ ដែលមានចម្ងាយប្រមាណ ៤១ គីឡូម៉ែត្រពីក្រុងតេហេរ៉ង់ និង ៧៧ គីឡូម៉ែត្រពីក្រុងការ៉ាច។

របាយការណ៍បឋមបានឲ្យដឹងថា រំញ័ររញ្ជួយដីត្រូវបានគេដឹងបាននៅតាមតំបន់មួយចំនួននៃខេត្តទាំងពីរ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាបណ្តោះអាសន្នដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណា មកទល់ពេលនេះ គេមិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះ ឬការខូចខាតលើសំណង់អ្វីធ្ងន់ធ្ងរនៅឡើយទេ។

រញ្ជួយដីអ៊ីរ៉ង់

បច្ចុប្បន្ននេះ ភ្នាក់ងារសង្គ្រោះបន្ទាន់ និងស្ថាប័នពាក់ព័ន្ធកំពុងបន្តតាមដាន និងវាយតម្លៃស្ថានភាពហានិភ័យនៃការរញ្ជួយដីបន្ទាប់បន្សំ ទោះបីជាមិនទាន់មានការព្រមានជាផ្លូវការអំពីគ្រោះរញ្ជួយដីបន្ថែមទៀតក៏ដោយ៕

administrator

Related Articles