អ៊ីរ៉ង់គាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមសន្តិភាព៤ចំណុចរបស់ចិននៅមជ្ឈិមបូព៌ា

អ៊ីរ៉ង់គាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមសន្តិភាព៤ចំណុចរបស់ចិននៅមជ្ឈិមបូព៌ា

លោក Abdolreza Rahmani Fazli ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសចិន បានប្រកាសយ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើបួនចំណុចរបស់ប្រធានាធិបតី ស៊ី ជីនពីង ក្នុងគោលបំណងស្វែងរកសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។

រូបភាពព័ត៌មាន

សារព័ត៌មាន Al Jazeera បានរាយការណ៍ដកស្រង់សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត Fazli ដោយលោកបានវាយតម្លៃថា ផែនការនេះមានគោលបំណងបង្កើតសន្តិសុខរយៈពេលវែង និងជំរុញការអភិវឌ្ឍរួមគ្នានៅតំបន់ឈូងសមុទ្រពែរ្ស។

កាលពីថ្ងៃទី៦ ខែឧសភា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយសមភាគីចិន លោក Wang Yi លើទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់។ នេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

រូបភាពព័ត៌មាន

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ប្រធានាធិបតី ស៊ី ជីនពីង បានដាក់ចេញនូវសំណើបួនចំណុចនេះ ក្នុងជំនួបជាមួយប្រធានាធិបតី UAE លោក Sheikh Mohammed bin Zayed Al-Nahyan នៅទីក្រុងប៉េកាំង ដោយអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិភាព និងការគោរពអធិបតេយ្យភាពជាតិ។

មេដឹកនាំចិនក៏បានសង្កត់ធ្ងន់លើការការពារភាពជឿជាក់នៃច្បាប់អន្តរជាតិ និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ព្រមទាំងបញ្ជាក់ថា ការអភិវឌ្ឍ និងសន្តិសុខត្រូវតែដើរទន្ទឹមគ្នា។ ប្រទេសចិនត្រៀមខ្លួនចែករំលែកឱកាសទំនើបកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីពង្រឹងសន្តិភាព និងការអភិវឌ្ឍរួម៕

administrator

Related Articles