ត្រាំប្រាប់ពិភពលោក៖ អាមេរិកមិនត្រូវការចិនជួយបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ

ត្រាំប្រាប់ពិភពលោក៖ អាមេរិកមិនត្រូវការចិនជួយបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា រូបលោកមិនត្រូវការជំនួយពីប្រទេសចិន ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ បើទោះជាក្ដីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយអ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ក៏ដោយ។

Trump Iran War

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងមុនពេលដែលលោកគ្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនគិតនោះទេថាយើងត្រូវការជំនួយណាមួយដើម្បីដោះស្រាយជាមួយអ៊ីរ៉ង់។ យើងនឹងទទួលបានជ័យជម្នះតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ដោយសន្តិវិធី ឬក៏ដោយកម្លាំង»។

រដ្ឋបាលលោក ត្រាំ បានបញ្ជាក់ថា ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងចិនបានឯកភាពគ្នាកាលពីខែមេសាថា គ្មានប្រទេសណាមួយអាចយកថ្លៃសេវាពីការធ្វើចរាចរឆ្លងកាត់នៅក្នុងតំបន់នោះទេ។ អំឡុងទស្សនកិច្ចនៅប៉េកាំង លោក ត្រាំ គ្រោងនឹងពិភាក្សាពីសង្រ្គាមអ៊ីរ៉ង់ជាមួយលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ៕

administrator

Related Articles