ចិនដាស់តឿនអន្តរជាតិប្រឆាំងភេរវកម្មដោយមិនជ្រើសរើស និងអំពាវនាវឱ្យដាក់ទណ្ឌកម្មអង្គការភេរវកម្មថ្មី
អន្តរជាតិ – លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងការប្រឆាំងភេរវកម្មដែលមានលក្ខណៈជ្រើសរើស និងប្រើស្តង់ដាពីរ។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងការប្រជុំជូនដំណឹងអំពីការអនុវត្តយុទ្ធសាស្ត្រប្រឆាំងភេរវកម្មសកលនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែមីនា។ លោក Fu Cong បានថ្លែងថា ការប្រឆាំងភេរវកម្មត្រូវតែធ្វើឡើងដោយគ្មានការរើសអើង ដើម្បីលុបបំបាត់ប្រភពដើមនៃភេរវនិយមតាមរយៈការកាត់បន្ថយការប៉ះទង្គិច កាត់បន្ថយភាពក្រីក្រ និងការគោរពអរិយធម៌ចម្រុះ។ ភាគីចិនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការសម្របសម្រួល…
