admin

administrator

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បើកការដ្ឋានគម្រោង LASED III ចំណាយ ១៣,១លានដុល្លារ ដើម្បីអភិវឌ្ឍសហគមន៍នេសាទ១២ទីតាំង

ខេត្តកំពត៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប កាលពីថ្ងៃទី២៩ ខែមីនា ដើម្បីបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ការវិនិយោគនេះគឺដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ ដែលពីមុនគឺនេសាទតាមបែបធម្មជាតិនិងប្រពៃណី និងដើម្បីបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះ។…

ជនជាតិចិន ៤នាក់ជាប់ឃុំពីបទគ្រឿងញៀន និងកាំភ្លើងខ្លីនៅសែនសុខ

ភ្នំពេញ៖ កម្លាំងជំនាញនគរបាលបានធ្វើប្រតិបត្តិការចាប់ខ្លួនជនជាតិចិនចំនួន ៤ នាក់ និងដកហូតវត្ថុតាងជាច្រើន រួមទាំងកាំភ្លើងខ្លី ២ ដើម នៅក្នុងខណ្ឌសែនសុខ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ។ ពួកគេបានចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះលេខ២១ និងផ្ទះលេខ២៣ ផ្លូវ J-01 បុរីហ្រ្គេនភ្នំពេញ។…

ភ្លើងឆាបឆេះព្រៃទាំងយប់នៅបាវិត សមត្ថកិច្ចបាញ់ពន្លត់បានទាន់ពេល

ខេត្តស្វាយរៀង៖ អ្នកភូមិនៅក្រុងបាវិតត្រូវបានភ្ញាក់ផ្អើលទាំងយប់ដោយភ្លើងឆាបឆេះព្រៃ ដែលសង្ស័យថាមានជនមិនស្គាល់អត្តសញ្ញាណដុតស្មៅ។ សមត្ថកិច្ចបានអន្តរាគមន៍យ៉ាងរហ័ស និងបានគ្រប់គ្រងស្ថានភាពបានទាំងស្រុង។ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជាក់ថា នៅវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ពន្លត់អគ្គីភ័យនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៥គ្រឿង និងទឹកអស់ចំនួន ៣គ្រឿងក្នុងការបាញ់ពន្លត់។ សំណាងដែលហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស និងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា…

ភ្នំពេញបង្ក្រាបទីតាំងស្កេមអនឡាញ ឃាត់ជនបរទេសជាង៥០នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលលាក់បង្កប់សកម្មភាពស្កេមអនឡាញ និងឃាត់ជនបរទេសជាង៥០នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:៣០នាទី ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។ យោងតាមការបញ្ជាក់ពីនគរបាលជំនាញ បន្ទាប់ពីទទួលបានព័ត៌មានអំពីសកម្មភាពបទល្មើសស្កេមអនឡាញ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបើកការឆ្មក់បង្ក្រាបទីតាំងនេះ។…

អាមេរិកវាយប្រហារអ៊ីរ៉ង់ដោយផ្កាយរណបថតបានការផ្ទុះយក្សនៅមូលដ្ឋានមីស៊ីល

អន្តរជាតិ – ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់បានបង្កើតពន្លឺភ្លឺច្បាស់លាស់ដែលអាចមើលឃើញពីផ្កាយរណបចម្ងាយរាប់ម៉ាយពីផែនដី។ វីដេអូផ្កាយរណបបានថតបានការផ្ទុះដ៏ធំមួយនៅមូលដ្ឋានមីស៊ីល Isfahan របស់អ៊ីរ៉ង់កាលពីយប់មិញ ដែលអាចមើលឃើញពីគន្លងផែនដីឋិតិវន្តចម្ងាយ ២២,០០០ ម៉ាយ។ ពន្លឺភ្លឹបភ្លែតៗនៅលើ Meteosat-12 បានបង្ហាញពីកម្លាំងពេញលេញនៃការផ្ទុះបន្ទាប់បន្សំដែលកំពុងហែកឃ្លាំងស្តុកគ្រាប់រំសេវ ដែលជាប្រតិកម្មខ្សែសង្វាក់ដែលកើតឡើងនៅពេលដែលការវាយប្រហារយ៉ាងជាក់លាក់បានវាយប្រហារគោលដៅត្រឹមត្រូវ។ អ្នកវិភាគ OSINT បានបញ្ជាក់ពីការផ្ទុះនេះពីរូបភាពផ្កាយរណបអាកាសធាតុ រួមទាំងសញ្ញាកម្ដៅភ្លឺច្បាស់ដែលចាប់បានដោយ Meteosat-9។ របាយការណ៍ពិពណ៌នាអំពីវាជាផ្នែកមួយនៃប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលកំពុងដំណើរការដើម្បីរុះរើហេដ្ឋារចនាសម្ព័ន្ធមីស៊ីល…

Grab ប្រកាសកាត់បន្ថយកម្រៃសេវា ៥-១០% សម្រាប់កង់បី ព្រមទាំងផ្តល់ប័ណ្ណសាំង-ហ្គាស ដើម្បីជួយសម្រាលបន្ទុកដៃគូបើកបរ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Grab បានប្រកាសគោលនយោបាយថ្មីសម្រាប់ដៃគូបើកបរកង់បី (Tuk Tuk) ដោយកាត់បន្ថយកម្រៃសេវាបណ្តោះអាសន្នចំនួន ៥% និង ១០% តាមរយៈការផ្តល់ប្រាក់ត្រលប់ (Cashback) ដើម្បីជួយសម្រាលបន្ទុកលើការឡើងថ្លៃហ្គាស (LPG) និងសាំង។ យោងតាមការប្រកាសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Grab…

យុវជនកូនស្នងការរងបង្កគ្រោះថ្នាក់ប្រល័យ ស្លាប់៦នាក់ រួមទាំងគភ៌៣ខែ ហើយលាក់ខ្លួនបាត់

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។ បើទោះបីជាយ៉ាងណា ឪពុករបស់យុវជន ជ័យសិដ្ឋ ដែលជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាំងពីពេលដែលកូនប្រុសបង្កគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២៧ ខែមីនា…

សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាស្រាវជ្រាវហ្មត់ចត់ រកអ្នកបើកឡានបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបង

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹង ឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស្រាវជ្រាវហ្មត់ចត់បំផុត ដើម្បីរកអ្នកបើកបររថយន្តដែលបុកមនុស្សស្លាប់ទាំង៦នាក់ រួមទាំងទារកក្នុងផ្ទៃមាតា នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ សម្តេចធិបតីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញមានការបញ្ចេញមតិជាច្រើនលើបណ្តាញសង្គម អំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ សម្តេចបានសរសេរថា៖ «ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើន ពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ…

ត្រាំគំរាមអ៊ីរ៉ង់ថ្មី៖ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល បើមិនព្រមព្រៀង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តការគំរាមកំហែងរបស់ខ្លួនទៅកាន់អ៊ីរ៉ង់ ដោយប្រកាសថា ទីក្រុងតេហេរ៉ង់នឹងទទួលរងការវាយប្រហារមហន្តរាយប្រសិនបើពួកគេបដិសេធកិច្ចព្រមព្រៀង។ តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី៣០ មីនា ២០២៦ ត្រាំបានសរសេរយ៉ាងច្បាស់ថា៖ “យើងនឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ីរ៉ង់ បើគ្មានកិច្ចព្រមព្រៀងណាមួយក្នុងពេលឆាប់ៗនេះទេ។” លោកបន្តគំរាមថា អ៊ីរ៉ង់នឹងរងការបំផ្លាញកាន់តែធ្ងន់ធ្ងរប្រសិនបើច្រកសមុទ្រ Hormuz មិនបើកឡើងវិញជាបន្ទាន់។ ការគំរាមនេះមានភាពខ្លាំងក្លាជាងមុន…

ស្នងការនគរបាលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួសពិការភ្នែកទាំងសងខាង

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ ដែលរងរបួសពិការភ្នែកទាំងសងខាងដោយសារត្រូវគ្រាប់ផ្លោង។ វីរកងទ័ពមានឈ្មោះ បេ សុផាត ឋានៈសក្តិ ព្រិន្ទបាលឯក ដែលបានប្រចាំការទិសប្រាសាទព្រះវិហារ និងបច្ចុប្បន្នសម្រាកព្យាបាលនៅផ្ទះក្នុងភូមិទៃយា ឃុំធ្លក ស្រុកស្វាយជ្រំ។ ក្នុងឱកាសនោះ…