admin

administrator

CAMBODIA SPORT+ ប្រកាសឧបត្ថម្ភសង្វៀន «កំពូលអ្នកចម្បាំងកម្ពុជា» រុញច្រានកីឡាឃីកបុកស៊ីងកម្ពុជាទៅកាន់ឆាកអន្តរជាតិ

រាជធានីភ្នំពេញ ៖ CAMBODIA SPORT+ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡានៅកម្ពុជា ដោយពេលនេះបានរៀបចំសន្និសីទសារព័ត៌មានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «ព្រឹត្តិការណ៍ប្រកួតប្រដាល់ កំពូលអ្នកចម្បាំងកម្ពុជា» ក្នុងគោលដៅពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីខ្មែរឱ្យត្រៀមខ្លួនប្រកួតប្រជែងលើឆាកអន្តរជាតិ។ សង្វៀន «កំពូលអ្នកចម្បាំង CAMBODIA SPORT+» នេះមិនមែនគ្រាន់តែជាទីលានប្រកួតដណ្តើមជ័យជម្នះប៉ុណ្ណោះទេ តែថែមទាំងជាវេទិការយុទ្ធសាស្ត្រសម្រាប់សម្រិតសម្រាំង និងពង្រឹងគុណភាពកីឡាករខ្មែរឱ្យមានស្តង់ដារគ្រប់គ្រាន់ប្រកួតលើឆាកអន្តរជាតិ។ ជាការគួរឱ្យកត់សម្គាល់…

ណេតាន់យ៉ាហ៊ូ ប្រកាសអ៊ីស្រាអែលគ្រប់គ្រងហ្គាហ្សាជាង ៦០% ហួសកិច្ចព្រមព្រៀងឈប់បាញ់

កាសែត Haaretz របស់អ៊ីស្រាអែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានទទួលស្គាល់ថា បច្ចុប្បន្នអ៊ីស្រាអែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សាប្រហែល ៦០% ដែលជាតួលេខលើសពីទឹកដីដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំមុន។ លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងក្នុងឱកាសប្រារព្ធខួបនៃការកាន់កាប់ទីក្រុងយេរូសាឡឹមខាងកើតថា៖ «សព្វថ្ងៃនេះ យើងគ្រប់គ្រងប្រហែល ៦០% នៃតំបន់ហ្គាហ្សា»។ តួលេខនេះលើសពីតំបន់ដែលបានគ្រោងទុកក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ចូលជាធរមានក្នុងខែតុលា…

៤៥ថ្ងៃទៀត! អ៊ីស្រាអែល-លីបង់ព្រមព្រៀងពន្យារពេលបទឈប់បាញ់ ក្រោយការចរចានៅវ៉ាស៊ីនតោន

បន្ទាប់ពីការចរចាដ៏តានតឹងជាច្រើនសប្តាហ៍នៅទីក្រុងវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងលីបង់ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ក្នុងការពន្យារពេលបទឈប់បាញ់បន្ថែម ៤៥ថ្ងៃទៀត ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពយូរអង្វែងនៅតែបន្ត។ ក្រសួងការបរទេសអាមេរិក បានពណ៌នាកិច្ចចរចានេះថា មានលក្ខណៈ «វិជ្ជមាន និងទទួលបានផ្លែផ្កា» ខណៈដែលក្រុមអ្នកការទូតកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះសង្រ្គាមឡើងវិញ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសប៊ូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ…

សោកនាដកម្ម! រថភ្លើងបុករថយន្តក្រុងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ កណ្តាលក្រុងបាងកក ស្លាប់៨នាក់ របួសជាច្រើននាក់

ទីក្រុងបាងកក៖ រថភ្លើងដឹកទំនិញមួយគ្រឿង បានបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរយ៉ាងពេញទំហឹង នៅក្បែរស្ថានីយ Makkasan ក្នុងស្រុក Ratchathewi ទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យអ្នកស្លាប់យ៉ាងតិច ៨នាក់ និងអ្នករបួសប្រមាណ ១៥នាក់ទៀត។

សម្តេចតេជោ ហ៊ុន សែន ព្រមានដកមន្ត្រីកុហក! រឿងទុរេនក្លែងក្លាយត្រូវបញ្ចប់

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៥ ឧសភា ២០២៦ ពីបច្ចុប្បន្នភាពសំខាន់ៗមួយចំនួន។ ទី១៖ សម្តេចតេជោ ព្រមានដកមន្ត្រីកុហកទុរេន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យដកមន្ត្រីដែលនិយាយភូតកុហករឿងទុរេននាំមកពីថៃ…

លោក ត្រាំ ប្រកាសដំណឹងធំ! ចិនព្រមទិញយន្តហោះ Boeing ជិត ២០០ គ្រឿង ក្រោយជួបកំពូលការទូត​ជាមួយ ស៊ី ជីនពីង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា ប្រទេសចិនបានឯកភាពទិញយន្តហោះពីក្រុមហ៊ុន Boeing ចំនួន ២០០ គ្រឿង ដែលនេះជាការលក់ដ៏ធំលើកដំបូងបង្អស់ក្នុងរយៈពេលជិតមួយទសវត្សរ៍។ លោក ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១៥ ខែឧសភា ថា…

អាមេរិកប្រកាសបន្ថែមថវិកា ១.៨ពាន់លានដុល្លារ ដល់ UN សម្រាប់ជំនួយមនុស្សធម៌

រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងប្រគល់កញ្ចប់ថវិកាបន្ថែមចំនួន ១.៨ពាន់លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់អង្គការសហប្រជាជាតិ (UN) ជាទ្រព្យបម្រុងសម្រាប់ជំនួយសង្គ្រោះជីវិតដល់ជនរងគ្រោះពីមហន្តរាយធម្មជាតិ ទុរ្ភិក្ស និងមនុស្សដែលត្រូវការជំនួយខ្លាំង បើទោះជាអាមេរិកបានកាត់បន្ថយជំនួយបរទេសជារួមក៏ដោយ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP ផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថវិកានេះនឹងត្រូវបែងចែកក្នុងរយៈពេលមួយឆ្នាំខាងមុខ បន្ថែមលើថវិកា…

រថយន្តសង្ស័យឃាត់ខ្លួនបានហើយ! ស្ត្រីសង្ស័យសម្លាប់គូស្នេហ៍ស្រីដូចគ្នានៅឆ្នេរអូត្រេះ ក្រោយរត់គេចខ្លួនជាង៥ម៉ោង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ដែលបានសម្លាប់គូស្នេហ៍ភេទដូចគ្នារបស់ខ្លួន នៅបន្ទប់ទឹកឆ្នេរអូត្រេះ ក្នុងរយៈពេលត្រឹមតែប្រហែល ៥ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព្រឹត្តបទល្មើស។ ប្រភពពីមន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ទឹកលេខ…

នាយករដ្ឋមន្ត្រីលីបង់ប្រកាសឈប់ធ្វើជា ‘ឈ្នាន់សង្គ្រាម’ បរទេស ស្វែងរកជំនួយអន្តរជាតិត្រៀមចរចាជាមួយអ៊ីស្រាអែល

បេរូត៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានរិះគន់យ៉ាងខ្លាំងទៅលើការអូសទាញប្រទេសជាតិឲ្យធ្លាក់ក្នុងសង្គ្រាម «ដែលខ្វះការពិចារណា» ដើម្បីបម្រើផលប្រយោជន៍បរទេស ព្រមទាំងបានប្រកាសស្វែងរកការគាំទ្រជាបន្ទាន់ពីបណ្ដាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ ដើម្បីបង្កើនទម្ងន់នយោបាយរបស់ទីក្រុងបេរូត ក្នុងកិច្ចចរចាសន្តិសុខជាមួយអ៊ីស្រាអែល។

រុស្ស៊ី​​ដោះលែង​ទាហាន​អ៊ុយក្រែន​២០៥​នាក់​​សង​មាតុភូមិ​វិញ ក្រោម​ការ​សម្របសម្រួល​ពី​អាមេរិក

អ៊ុយក្រែន​បាន​នាំ​យក​ទាហាន​ចំនួន ២០៥នាក់​ ពី​ប្រទេស​រុស្ស៊ី​មក​មាតុភូមិ​វិញ ក្រោយ​ការ​ចាប់​ខ្លួន​អស់​ជិត​៤​ឆ្នាំ ដែល​នេះ​ជាផ្នែក​មួយ​នៃ​ដំណាក់​កាល​ដំបូង​នៃ​ការ​ផ្លាស់​ប្តូរ​ទាហាន ១០០០ ទល់នឹង ១០០០ ជា​មួយ​រុស្ស៊ី។ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ និង​សារព័ត៌មាន​ផ្សេង​ទៀត ចុះផ្សាយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ សមាជិកយោធាដែល​ត្រូវបានដោះលែងរួមមាន​ទាហាន ពលបាលឯក និងមន្ត្រីការពារទីក្រុង Mariupol តំបន់ Azovstal…