សម្តេចតេជោ ហ៊ុន សែន ព្រមានដកមន្ត្រីកុហក! រឿងទុរេនក្លែងក្លាយត្រូវបញ្ចប់

សម្តេចតេជោ ហ៊ុន សែន ព្រមានដកមន្ត្រីកុហក! រឿងទុរេនក្លែងក្លាយត្រូវបញ្ចប់

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៥ ឧសភា ២០២៦ ពីបច្ចុប្បន្នភាពសំខាន់ៗមួយចំនួន។

Press Briefing

ទី១៖ សម្តេចតេជោ ព្រមានដកមន្ត្រីកុហកទុរេន

កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យដកមន្ត្រីដែលនិយាយភូតកុហករឿងទុរេននាំមកពីថៃ តែបែរជានិយាយថាជាទុរេនខេត្តកំពង់ចាម។ សម្តេចតេជោបានបញ្ជាក់ថា ការដកមន្ត្រីនេះគឺជាសារព្រមានដល់មន្ត្រីដទៃទៀត កុំឱ្យនិយាយភូតកុហកថ្នាក់លើ និងប្រជាជន។

សម្តេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យយកចិត្តទុកដាក់បំពេញតួនាទីបម្រើប្រជាជន ពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី និងយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនពលី ពិការ និងអតីតយុទ្ធជន។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងការពារជាតិ ដូច្នេះយើងត្រូវចែករំលែកក្តីស្រលាញ់ដល់ពួកគេ។

Samdech Techo Hun Sen

ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំទិវាអតីតយុទ្ធជន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ឧសភា បានលើកឡើងពីគុណបំណាច់អតីតយុទ្ធជន និងបានលំឱនកាយគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលលះបង់ជីវិតដើម្បីជាតិមាតុភូមិ។

សម្តេចក៏បានណែនាំឱ្យចារទុកជាប្រវត្តិសាស្ត្រនៅវិមាន «ឈ្នះ-ឈ្នះ» នូវវីរភាពវីរយុទ្ធជន និងកសាងស្តូបអនុស្សាវរីយ៍ដើម្បីរម្លឹកគុណសម្រាប់កូនខ្មែរជំនាន់ក្រោយ។ រាជរដ្ឋាភិបាលក៏បានជួយឧបត្ថម្ភគ្រួសារវីរយុទ្ធជនផងដែរ។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែរក្សាសិទ្ធិការពារបូរណភាពទឹកដី ដោយការចរចាដោយសន្តិវិធីជាជម្រើសអាទិភាព លើកលែងតែទ្វារចរចាទ្វេភាគីត្រូវបានបិទ ទើបកម្ពុជាជ្រើសរើសយន្តការ Compulsory Conciliation ក្រោម UNCLOS។

Hun Manet Veterans Day

ទី៣៖ បេសកកម្ម AOT ចាប់ផ្តើមសង្កេតការណ៍នៅប្រាសាទព្រះវិហារ

ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមប្រធានហ្វីលីពីន បានចាប់ផ្តើមបេសកកម្មជាលើកដំបូងកាលពីថ្ងៃទី១៤ ឧសភា ដោយចុះសង្កេតការណ៍ព្រំដែននៅប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករងការខូចខាតពីការវាយប្រហាររបស់យោធាថៃកាលពីឆ្នាំ២០២៥។

កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ AOT និងសូមស្វាគមន៍ហ្វីលីពីនដែលបន្តតំណែងប្រធានអាស៊ានពីម៉ាឡេស៊ី។ កម្ពុជាតែងតែផ្តល់កិច្ចសហប្រតិបត្តិការពេញទំហឹងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តបទឈប់បាញ់។

គួរបញ្ជាក់ថា ភាគីទាំងពីរឯកភាពជៀសវាងការចែកចាយព័ត៌មានមិនពិត ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។

administrator

Related Articles