admin

administrator

កម្ពុជា-ឡាវ ពង្រឹងសហប្រតិបត្តិការសន្តិសុខ ចុះហត្ថលេខាផែនការឆ្នាំ២០២៦

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានរួមជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកអភិសន្តិបណ្ឌិត បានអបអរសាទរចំពោះការតែងតាំងលោក វ៉ាន់ថង…

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់ ៣៥% លើរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។ របបខ្យល់មូសុងនិរតីកំពុងបក់មកលើប្រទេសកម្ពុជា ដែលនឹងបន្តធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា។ តំបន់វាលទំនាប៖ សីតុណ្ហភាព…

គម្រោងចិញ្ចឹមមាន់ស្រែរបស់ក្រសួងកសិកម្មផ្ដល់សង្ឃឹមថ្មីដល់ជនភៀសសឹក៣ខេត្ត

ភ្នំពេញ៖ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ បានដាក់ដំណើរការគម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍ក្នុងគោលបំណងស្តារជីវភាពជនភៀសសឹកនៅតាមទីតាំងជម្រកបណ្តោះអាសន្ន។ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា គម្រោងនេះផ្តោតលើការផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនជនភៀសសឹកនៅខេត្តចំនួន៣ រួមមាន៖ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ តាមរយៈសមាសធាតុឆ្លើយតបនឹងស្ថានភាពអាសន្ន (CERC) នៃគម្រោងពិពិធកម្ម (CASDP) អ្នកចូលរួមទទួលបានការគាំទ្រដូចជា៖ ទ្រុងចិញ្ចឹមស្តង់ដា១,…

លោក ស៊ី ជិនពីង គ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិកចុងឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោក ត្រាំ

ទីក្រុងប៉េកាំង៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ នេះបើយោងតាមការប្រកាសរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួរ និង South China Morning…

ជប៉ុនរុញច្បាប់ថ្មី ត្រៀមបញ្ជូនមីស៊ីលសមុទ្រ Type 88 ទៅហ្វីលីពីន ក្រោយធ្វើសមយុទ្ធរួមគ្នា

សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុនកំពុងពិចារណានាំចេញមីស៊ីលការពារមាត់សមុទ្រ Type 88 ទៅកាន់ហ្វីលីពីន។ ការចរចានេះកើតឡើងក្រោយជប៉ុនកែប្រែច្បាប់នាំចេញអាវុធជាប្រវត្តិសាស្ត្រ ដើម្បីបើកទីផ្សារលក់នាវាចម្បាំង មីស៊ីល និងគ្រឿងយុទ្ធសាស្ត្រផ្សេងៗទៅក្រៅប្រទេស។ គោលដៅរបស់ជប៉ុនគឺពង្រឹងចំណងមិត្តភាពជាមួយប្រទេសអាស៊ី ដើម្បីទប់ទល់ឥទ្ធិពលចិនដែលកំពុងរីកដុះដាល។ ការនាំចេញនេះក៏ជួយជំរុញឧស្សាហកម្មការពារជាតិជប៉ុនឱ្យកាន់តែរឹងមាំផងដែរ។ កាលពីដើមខែនេះ ជប៉ុនបានសាកល្បងបាញ់មីស៊ីល Type 88 ក្នុងសមយុទ្ធរួមគ្នាជាមួយអាមេរិក អូស្ត្រាលី…

ប្រតិបត្តិការទ្រង់ទ្រាយធំ៖ សមត្ថកិច្ចឃាត់ខ្លួន ៦១នាក់ ករណី Online Scams និងគ្រឿងញៀន

ភ្នំពេញ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,…

ប្រធានាធិបតីត្រាំអះអាងសម្រេចបាន«កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ»ជាមួយលោកស៊ីជីងពីងនៅប៉េកាំង

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងថា រូបលោកទទួលបានជោគជ័យក្នុងការចរចារ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌជំនួបកំពូលដ៏សំខាន់មួយ។ លោក ត្រាំ…

អាមេរិកអនុញ្ញាត Nvidia លក់ឈីប H200 ដល់ក្រុមហ៊ុនចិន១០ តែទីក្រុងប៉េកាំងនៅស្ទាក់ស្ទើរ

សហរដ្ឋអាមេរិកបានបើកភ្លើងខៀវឱ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីបទំនើប H200 ទៅឱ្យក្រុមហ៊ុនចិនប្រមាណ ១០ រួមមាន Alibaba, Tencent, ByteDance និង JD.com។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះ។ ទោះបីមានការអនុម័តបែបនេះក្ដី Nvidia មិនទាន់បានដឹកជញ្ជូនណាមួយទៅឱ្យចិននៅឡើយទេ ខណៈភាគីចិននៅតែប្រុងប្រយ័ត្នចំពោះការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក ដោយងាកទៅពង្រឹងផលិតកម្មបន្ទះឈីបក្នុងស្រុក ជាពិសេសបន្ទះឈីបបញ្ញាសិប្បនិម្មិត…

ចិនរុញបើកច្រកហ័រមូហ្សវិញ ក្រោយជំនួបត្រាំ-ស៊ី អំពាវនាវបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់

ក្រសួងការបរទេសចិននៅថ្ងៃសុក្រទី១៥ ឧសភា បានជំរុញឱ្យមានការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ ខណៈជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងបានបិទបញ្ចប់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ក្រសួងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ ដោយមិននិយាយចំឈ្មោះច្រកហ័រមូហ្សថា៖ «ផ្លូវដឹកជញ្ជូន គួរតែបើកឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ…

មហន្តរាយស្បៀង! ជនជាតិស៊ូដង់ជាង ៤០% កំពុងស្រេកឃ្លានធ្ងន់ធ្ងរ បង្ខំហូបស្លឹកឈើ និងស្បែកសត្វរស់

វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោកកំពុងកើតឡើងនៅប្រទេសស៊ូដង់ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលបីឆ្នាំ បានធ្វើឱ្យប្រជាជនជាង ៤០% ពោលគឺជិត ១៩,៥ លាននាក់ កំពុងប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍របស់អង្គការចាត់ថ្នាក់សន្តិសុខស្បៀង (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានឱ្យដឹងថា សង្គ្រាមរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សរាប់រយពាន់នាក់ និងបង្ខំឱ្យប្រជាជនរាប់លាននាក់ភៀសខ្លួនបាត់បង់ទីជម្រក។ របាយការណ៍បញ្ជាក់ថា តំបន់ចំនួន…