នាយករដ្ឋមន្ត្រីលីបង់ប្រកាសឈប់ធ្វើជា ‘ឈ្នាន់សង្គ្រាម’ បរទេស ស្វែងរកជំនួយអន្តរជាតិត្រៀមចរចាជាមួយអ៊ីស្រាអែល
បេរូត៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានរិះគន់យ៉ាងខ្លាំងទៅលើការអូសទាញប្រទេសជាតិឲ្យធ្លាក់ក្នុងសង្គ្រាម «ដែលខ្វះការពិចារណា» ដើម្បីបម្រើផលប្រយោជន៍បរទេស ព្រមទាំងបានប្រកាសស្វែងរកការគាំទ្រជាបន្ទាន់ពីបណ្ដាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ ដើម្បីបង្កើនទម្ងន់នយោបាយរបស់ទីក្រុងបេរូត ក្នុងកិច្ចចរចាសន្តិសុខជាមួយអ៊ីស្រាអែល។
