សង្ស័យលួចខ្សែរបងសំណាញ់ស្រាប់តែជាប់ដៃនគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

សង្ស័យលួចខ្សែរបងសំណាញ់ស្រាប់តែជាប់ដៃនគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នគរបាលស្រុកគាស់ក្រឡ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រោយជនរងគ្រោះអាយុ៧៤ឆ្នាំ ប្តឹងឲ្យចាប់ខ្លួន។

វត្ថុតាង

ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យឈ្មោះ ប៊ូ ផៃ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិខ្នា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរពីករណីលួចទ្រព្យសម្បត្តិអ្នកដទៃ។ ជនរងគ្រោះឈ្មោះ យឹង សុខ អាយុ៧៤ឆ្នាំ រស់នៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូសណ្ដោងរុឺម៉ក(ចាស់) ០១គ្រឿង, ដែកស្បែង ០១, រណារអារដែក ០១, ញញួរ ០១, កូនកាំបិត ០១, កន្ត្រៃ ០១, ទួណឺវីស ០២, សោមួយចំនួន និងលួសសំណាញ់របង។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្ត អនុវត្តតាមនីតិវិធីច្បាប់៕

administrator

Related Articles